ថ្ងៃអាទិត្យក្រហម-រីកសាយភាយស្មារតីបរិច្ឆាកឈាមសង្គ្រោះមនុស្សក្នុងសង្គម

(VOVWORLD) - កម្មវិធីនេះបានទាក់ទាញការចូលរួមរបស់យុវជននិងប្រជាជន ជាង៥០០នាក់ក្នុងតំបន់មកបរិច្ឆាកឈាម។ 
នាព្រឹកថ្ងៃទី៥ខែមករា នៅស្រុក Bo Trach ខេត្ត Quang Binh សម្ព័ន្ធ យុវជនខេត្ត បានសហការជាមួយសម្ព័ន្ធសមាគមន៍យុវជនវៀតណាម និង កាសែត Tien phong រៀបចំពិធីបំផុសព្រឹត្តិការណ៍ “ថ្ងៃអាទិត្យក្រហមលើក ទី១២ឆ្នាំ២០២០” សំដៅពង្រីកស្មារតីស្ម័គ្រចិត្តបរិច្ឆាកឈាមសង្គ្រោះមនុស្ស ក្នុងយុវជន។ កម្មវិធីនេះបានទាក់ទាញការចូលរួមរបស់យុវជននិងប្រជាជន ជាង៥០០នាក់ក្នុងតំបន់មកបរិច្ឆាកឈាម។ បន្ទាប់ពីកម្មវិធីនេះ គណៈចាត់ តាំងទទួលបានឈាមចំនួន៣០០ឯកតា។         នាថ្ងៃដដែល នៅខេត្ត Nam Dinh កាសែត Tien Phong គណៈកម្មា ធិការសុវត្ថិភាពចរាចរណ៍ជាតិ វិទ្យាស្ថានឈាមវិទ្យានិងចាក់បញ្ចូនឈាមមជ្ឈឹម បានសហការជាមួយមូលនិធិដើម្បីរាងកាយវៀតណាម សម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញខេត្ត Nam Dinh រៀបចំទិវាបុណ្យ ថ្ងៃអាទិត្យក្រហមឆ្នាំ២០២០ ក្រោមប្រធានបទ “បរិច្ឆាកឈាមសង្គ្រោះមនុស្ស-ជីវិតរបស់អ្នកនិងខ្ញុំ”។ គណៈចាត់តាំងទទួលបានឈាមចំនួន១០០០ឯកតាដើម្បីជូនដល់មន្ទីរពេទ្យនានាក្នុងតំបន់ បម្រើការងារព្យាបាលជំងឺសង្គ្រោះមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ