ថ្ងៃអាទិត្យបៃតងទូទាំងប្រទេសសម្តែងគុណធម៌ផឹកទឹកនឹកដល់ប្រភពដើម
(VOVWORLD) - នាថ្ងៃទី២២កក្កដាឆ្នាំ២០១៨ មជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានអនុវត្ត កម្មវិធី “ថ្ងៃអាទិត្យុបៃតងទូទាំងប្រទេសលើកទី៦ឆ្នាំ២០១៨” ដោយផ្សារភ្ជាប់ជាមួយ សកម្មភាពរំលឹកខួបលើកទី៧១នៃទិវាយុទ្ធជនពិការ យុទ្ធជនពលីថ្ងៃទី២៧កក្កដា។ ទិវានេះបានប្រព្រឹត្តទៅនៅខេត្ត ក្រុងទាំង៦៣លើទូទាំងប្រទេស។
អុជធូបនៅឈាបនដ្ឋានក្នុងថ្ងៃអាទិត្យបៃតង |
សកម្មភាពដែល បានប្រារព្ធក្នុងទិវានេះគឺដាំដើមឈើ ជួសជុលឈាបនដ្ឋានយុទ្ធជន ពលី មណ្ឌលរំលឹកវិញ្ញាណ ក្ខ័ន្ធយុទ្ធជនពលី យុទ្ធជនពិការ ទៅសាកសួរសុខទុក្ខនិងជូនអំ ណោយសម្រាប់គ្រួសារគោលនយោបាយ គ្រួសារវីរៈអ្នកម្តាយជាដើម។ លោក Le Van Trung លេខា សម្ព័ន្ធសមាគមយុវជនខេត្ត Thanh Hoa បានឲ្យដឹងថា៖ “ខេត្ត Thanh Hoa បានប្រមូលផ្តុំយុវជនជាង១០ម៉ឺននាក់ចូលរួមក្នុងព្រឹត្តិការ ណ៍ថ្ងៃអាទិត្យបៃតង។ ហើយការងារចំនួន៣ដែលយើងខ្ញុំបានផ្តោតការយកចិត្តទុក ដាក់គឺ ជួយឧបត្ថម្ភគ្រួ សាររងគ្រោះដោយគ្រោះភ្លៀងទឹកជំនន់ បោសសំអាតបរិ ស្ថាននៅឈាបនដ្ឋានយុទ្ធ ជនពលី ក្នុងឱកាសទិវាយុទ្ធជនពិការ យុទ្ធជនពលីថ្ងៃទី ២៧កក្កដា ជាពិសេស យើងខ្ញុំបានប្រមូលគ្នា ដើម្បីបោសសំអាតបរិស្ថានសមុទ្រ ផងដែរ”។
សកម្មភាព“ថ្ងៃអាទិត្យបៃតង” ទទួលបានការជួយជ្រោមជ្រែងយ៉ាងទូលំទូលាយពី សហ គមន៍ទាំងមូល៕