ថៃចាប់ផ្តើមជំនុំជំរះរឿងហេតុហ៊ុំព័ទ្ធព្រលានយន្តហោះដោយភាគីអាវលឿងនាឆ្នាំ ២០០៨
|
ថៃចាប់ផ្តើមជំនុំជំរះរឿងហេតុហ៊ុំព័ទ្ធព្រលានយន្តហោះដោយភាគីអាវលឿងនាឆ្នាំ ២០០៨
(Image: VNA) |
(VOVworld) – នាថ្ងៃទី ១ កុម្ភៈ តុលាការព្រហ្មទ័ណ្ឌថៃបានចាប់ផ្តើមពិនិត្យមើល
រាល់ភ័ស្តុតាងនិងករណីទាក់ទិនដល់ការហ៊ុំព័ទ្ធប្រឆាំងរដ្ឋាភិបាលរបស់ភាគី
អាវលឿងនៅព្រលានយន្តហោះ Don Muang និងព្រលានយន្តហោះ Suvarnabuhmi
នាឆ្នាំ ២០០៨។ ក្នុងបណ្តាអ្នកជាប់ទោសមាន Sondhi Lumthongkul និង
Chamlong Srimuang ថ្នាក់ដឹកនាំរបស់សម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យ
(PAD) ដែលត្រូវបានរំសាយនាបច្ចុប្បន្ន។ មុខសញ្ញាទាំងនេះត្រូវបានជាប់ទោស
ពីបទភេរកម្ម ប្រមូលផ្តុំខុសច្បាប់និងបំផ្លិចបំផ្លាញសន្តិភាពសណ្តាប់ធ្នាប់របស់
ប្រទេសជាតិ។ នាថ្ងៃទី ២០ តុលា ខាងមុខនេះ តុលាការព្រហ្មទ័ណ្ឌថៃនឹងរៀបចំ
ការយកចម្លើយរបស់អ្នកសាក្សី៕