ថៃចាប់ផ្តើមដំណើការតាក់តែងរដ្ឋធម្មនុញ្ញ
(VOV) /  
(VOV)_ថៃចាប់ផ្តើមដំណើការតាក់តែងរដ្ឋធម្មនុញ្ញជាផ្លូវការ និងជារដ្ឋធម្មនុញ្ញ
ទី២០ របស់ប្រទេសនេះ ។ថ្លែងមតិអំពីការតាក់តែរដ្ឋធម្មនុញ្ញនេះ ប្រធានគណៈកម្មា
ធិការតាក់តែងរដ្ឋធម្មនុញ្ញថៃ លោក Bowonsak Uwanno បានអះអាងនាពេលថ្មីៗនេះ
ថា៖ បណ្ដាសមាជិកនៃគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញមិនត្រូវទទួលកម្លាំង
សម្ពាធពីភាគីនានានៅក្នុងការកសាងខ្លឹមសារនៃសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនោះទេ
និងតាមគំរោង សេចក្ដីព្រាងនេះនឹងបានសម្រេច និងដាក់ជូនក្រុមប្រឹក្សារនីតិបញ្ញត្តិ
ជាតិ (រដ្ឋសភាជាបណ្ដុះអាសន្ន) ពិនិត្យមើលនិងអនុម័តនាថ្ងៃទី៦ សីហា ឆ្នាំ ២០១៥។
តាមលោក Bowonsak Uwanno ថា៖ ការកសាងរដ្ឋធម្មនុញ្ញថ្មីនេះ មិនផ្អែកទៅលើរដ្ឋ
ធម្មនុញ្ញឆ្នាំ ២០០៧ និងឆ្នាំ ១៩៩៧ទេ។
|
ថៃចាប់ផ្តើមដំណើការតាក់តែងរដ្ឋធម្មនុញ្ញ |
ផ្អែកតាមរដ្ឋធម្មនុញ្ញបណ្ដោះបណ្ដាលដែលកំពុងមានសុពលភាពនាបច្ចុប្បន្ន គណៈកម្មាធិការតាក់តែងនឹងប្រមូលផ្តុំមតិពីបណ្ដាសមាជិករដ្ឋាភិបាល ដំណាង
បណ្ដាតំបន់ និងបេក្ខជនចំនួន៧ពាន់នាក់ដើម្បីជូនក្រុមប្រឹក្សារកែទម្រង់ជាតិ៕
-VOV