|
ព្រះអង្គម្ចាស់ Maha Vajiralongkorn នៅពិធីបុណ្យសពអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej កាលពីថ្ងៃទី២១ តុលា (រូបថត៖EPA/TTXVN) |
(VOVworld) - នាយប់ថ្ងៃទី១ ធ្នូ ព្រះអង្គម្ចាស់ Maha Vajiralongkorn នឹងឡើងគ្រង
រាជជាផ្លូវការ តាមនោះក្លាយទៅជាព្រះមហាក្សត្រ Rama ជំនាន់ទី១០នៃរាជវង្ស ចក្រី
ដែលមានប្រវត្តិសាស្ត្រក្នុងអំឡុង២៣៤ឆ្នាំកន្លងមក។នាយប់ថ្ងៃដដែល ព្រះអង្គ
ម្ចាស់ Maha Vajiralongkorn គ្រោងនឹងទទួលជួបសន្ទនាជាមួយ គណៈប្រតិភូដឹកនាំ
ដោយប្រធានក្រុមទីប្រឹក្សាព្រះមហាក្សត្ររាជានុសិទ្ធិ Prem Tinsulanonda រួមជាមួយ
តំណាងអំណាចរដ្ឋទាំង៣នោះគឺនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិ និង
ប្រធានតុលាការកំពូល៕