ថៃត្រៀមខ្លួនជាស្រេចឲ្យកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៤
(VOVWORLD) -កិច្ចប្រជុំ ជាន់ខ្ពស់អាស៊ាន លើកទី ៣៤ នេះ នឹងផ្តោតសំខាន់លើការដែលអាស៊ាននឹងអនុម័តលើសេចក្ដីព្រាងស្ដីពីក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) និងដាក់ចេញគោលដៅសម្រេចសេចក្ដីព្រាងនេះក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ។
លោក Suriya Chindawongse ប្រធាននាយកដ្ឋានអាស៊ាននៃក្រសួងការបរទេសនៃប្រទេសថៃ (រូបថត: Thaiger) |
ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមិថុនា កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៤ ដោយប្រធានបទ "ជំរុញភាពជាដៃគូ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព"។
ស្ដីពីការត្រៀមរៀបចំឲ្យកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បានឲ្យដឹងថា៖ អាស៊ានគប្បីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងប្លុកក៏ដូចជាជាមួយដៃគូនានាផងដែរ។ កិច្ចសហប្រតិបត្តិការនេះ គឺឈរលើផលប្រយោជន៍រួមសម្រាប់អនាគត១ ដ៏ស្រស់បំព្រង និងចីរភាពជាងមុន ដោយយកប្រជាជនជាមជ្ឈភាព។ កិច្ចប្រជុំ ជាន់ខ្ពស់អាស៊ាន លើកទី ៣៤ នេះ នឹងផ្តោតសំខាន់លើការដែលអាស៊ាននឹងអនុម័តលើសេចក្ដីព្រាងស្ដីពីក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) និងដាក់ចេញគោលដៅសម្រេចសេចក្ដីព្រាងនេះក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ។ លើសពីនេះទៅទៀត ថៃក៏នឹងសង្កត់ធ្ងន់ទៅលើបញ្ហាផ្សេងៗដូចជា៖ ក្របខ័ណ្ឌធ្វើសកម្មភាពរបស់អាស៊ានស្តីពីសំរាមសមុទ្រ និងការទទួលខុសត្រូវចំពោះសន្ធិសញ្ញា CITES ស្តីពីការជួញដូរសត្វព្រៃ៕