ថៃត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២
(VOVWORLD) -ដ្ឋមន្រ្តីការបរទេសថៃលោក Don Pramudwinai នឹងធ្វើជាអធិបតី AMM និងធ្វើជាសហអធិបតីក្នុងបណ្ដាកិច្ចប្រជុំPMC ជាមួយដៃគូសន្ទនានានា។
នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha (រូបថត៖ vnanet.vn) |
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២(AMM-52) បណ្ដាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូនានា (PMC +) និងកិច្ចប្រជុំទាក់ទិននានា នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា នៅ ទីក្រុងបាងកកនៃប្រទេសថៃ។ អញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានទាំងនេះ មានវត្តមានរបស់ប្រទេសជាង ៣០ ដែលរួមមានបណ្ដាប្រទេសជាសមាជិកអាស៊ាន បណ្ដាប្រទេសដៃគូ និងភ្ញៀវកិត្តិយសមួយចំនួនទៀត ដូចជា ន័រវែស ប៉េរូ ទួរគី និងស្វីស។ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha នឹងថ្លែងសុន្ទរកថានៅឯពិធីបើក AMM-52 ។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០១៩ រដ្ឋមន្រ្តីការបរទេសថៃលោក Don Pramudwinai នឹងធ្វើជាអធិបតី AMM និងធ្វើជាសហអធិបតីក្នុងបណ្ដាកិច្ចប្រជុំPMC ជាមួយដៃគូសន្ទនានានាផងដែរ៕