ថែទាំបុណ្យតេត ២០២២ ឲ្យសក្តិសមនឹងបុណ្យតេតនៃទឹកចិត្តមនុស្សធម៌
(VOVWORLD) - នារសៀលថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឡងប្រណាំងនៃទីក្រុងចំណុះមជ្ឈឹមទាំង ៥ បានរៀបចំសិន្នសីទបូកសរុបសកម្មភាពនៃក្រុមការងារប្រឡងប្រណាំងឆ្នាំ ២០២១។
សិន្នសីទបូកសរុបសកម្មភាពនៃក្រុមការងារប្រឡងប្រណាំងឆ្នាំ ២០២១ (រូបថត៖ Kinhtedothi.vn) |
អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោក Do Van Chien ប្រធាន គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានវាយតម្លៃថា ទោះបីស្ថិតក្នុងបរិបទរក្សាគម្លាតសង្គមក៏ដោយ ប៉ុន្តែរណសិរ្សនៃទីក្រុងទាំង ៥ បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការងារប្រកបដោយភាពបត់បែន។ លោក Do Van Chien បានស្នើឲ្យក្រុមការងារប្រឡងប្រណាំងនៃទីក្រុងទាំង ៥ ចំណុះមជ្ឈឹម ចាំបាច់ត្រូវកសាងផែនការរៀបំបុណ្យតេត ឆ្នាំ ២០២២ និងថែទាំដល់ក្រុមគ្រួសារគោលនយោបាយ យុទ្ធជនពិការ យុទ្ធជនមានជំងឺ ក្រុមគ្រួសារយុទ្ធជនពលី ជាពិសេសគឺប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩៖ “ដោយគោលដៅដ៏ធំបំផុតគឺមនុស្សគ្រប់រូបសុទ្ធតែមានលក្ខខ័ណ្ឌទាំងខាងសំភារៈ និងស្មារតីយ៉ាងគ្រប់គ្រាន់ ដើម្បីទទួលអំណរនិទាឃរដូវ ឆ្នាំថ្មី ប្រកបដោយសុវត្ថិភាព សន្សំសម្ចៃ រណសិរ្សមាតុភូមិវៀតណាមត្រូវតែម្ចាស់ការរៀបចំការពិគ្រោះយោបល់សម្របសម្រួលជាមួយអង្គការជាសមាជិកនានា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីរៀបចំបុណ្យតេត ដែលពោរពេញទៅដោយទឹកចិត្តមនុស្សធម៌ផងដែរ”៕