ថែទាំបុណ្យតេតឆ្នាំ ២០២២ ជូនសមាជិកសហជីព និងពលករ

(VOVWORLD) - ក្នុងឱកាសបុណ្យតេត ២០២២ កន្លងទៅ សមាជិកសហជីព និងពលករជិត ១១ លាននាក់ទទួលបានជំនួយឧបត្ថម្ភ ដែលមានថវិកាជិត ៥ ៨៥០ ពាន់លានដុង ពីអង្គភាពសហជីព។
ថែទាំបុណ្យតេតឆ្នាំ ២០២២ ជូនសមាជិកសហជីព និងពលករ - ảnh 1ប្រធានសហព័ន្ធសហជីពពលករវៀតណាម លោក Nguyen Dinh Khang (រូបថត៖ VOV)

នៅក្នុងជំនួបសំណេះសំណាលជាមួយសារព៌ត័មានក្នុងឱកាសដើមនិទាឃរដូវ ឆ្នាំខាល ចត្វាស័ក ២០២២ នារសៀលថ្ងៃទី ២១ កុម្ភៈ នៅទីក្រុងហាណូយនោះ ប្រធានសហព័ន្ធសហជីពពលករវៀតណាម លោក Nguyen Dinh Khang បានឲ្យដឹងថា៖ សកម្មភាពចុះសាកសួរសុខទុក្ខ ជូនពរបុណ្យតេត និងជូនអំណោយដល់សមាជិកសហជីព និងពលករពីសំណាក់ថ្នាក់ដឹកនាំបកក្ស រដ្ឋ និងក្រសួង ស្ថាប័ននានាបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ការលើកទឹកចិត្តទាន់ពេលវេលារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំពោះកម្មករ ពលករ និងអង្គការសហជីព ដោយបានបង្កើតចំណាប់អារម្មណ៍រួមរបស់សង្គមទាំងមូល ហើយត្រូវបានថ្នាក់ដឹកនាំមូលដ្ឋាន និងសាធារណៈមតិវាយតម្លៃខ្ពស់។ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ អង្គការសហជីពវៀតណាមបានកំណត់ប្រធានបទធ្វើសកម្មភាពក្នុងឆ្នាំ ២០២២ គឺ “ថែទាំការងារ និងជីវភាពរស់នៅជូនពលករ ខិតខំប្រឹងប្រែងសម្រេចឲ្យបានល្អបំផុតនូវរាល់គោលដៅ ភារកិច្ចនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១២ នៃសហជីពវៀតណាម”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ