ថែទាំបុណ្យតេតជូនចំពោះជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ

(VOVWORLD) -នាយប់ថ្ងៃទី៧មករានៅទីក្រុងហាណូយ មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម បានរៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “បុណ្យតេតដើម្បីជនក្រីក្រនិងជនរងគ្រោះ ដោយជាតិគីមីពុលពណ៌ លឿងទុំ” និទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨។ 
ថែទាំបុណ្យតេតជូនចំពោះជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយសម្រាប់គ្រួសារក្រីក្រីនៅស្រុក ស្រុក Thoai Son ខេត្ត An Giang (រូបថតៈ VOV.VN)

អញ្ជើញចូលរួមក្នុងកម្មវិធីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះគោលគំនិតរបស់សមាគមកាកបាទក្រ ហមវៀតណាមក្នុងការ រៀបចំកម្មវិធីនេះ ព្រមទាំងលើកតម្កើងនូវស្នាដៃដែលសមាគមគ្រប់ជាន់ថ្នាក់ទទួលបាន នាពេលកន្លងទៅ។ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា អនុវត្តគោលនយោ បាយសង្គម មនុស្សធម៌ ជាភារកិច្ចសំខាន់មួយដែលបានបក្សនិងរដ្ឋ ផ្តោតការយកចិត្ត ទុកដាក់ជានិច្ច។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “សមាគមកាកបាទក្រហមវៀតណាមបន្តមានការផ្លាស់ប្តូរថ្មីទាំងខ្លឹម សារនិង វិធីសាស្ត្រប្រត្តិបត្តិ។ ទន្ទឹមជាមួយគ្នានោះ កសាងអង្គការសមា គមរឹងមាំ ដើរតួនាទី ស្នូលនិងសម្របសម្រួលកិច្ចការមនុស្សធម៌ ដើម្បីជនក្រីក្រ ជាពិសេស ជននៅតំបន់ ឆ្ងាយដាច់ស្រយាលជាដើម។ សមាគមកាកបាទក្រហមវៀតណាម បានរួមចំណែក សកម្មទៅក្នុងការអនុវត្ត គោលនយោបាយសុខមាលភាពសង្គមរបស់បក្សនិងរដ្ឋ និងរួមវិភាគទានសកម្មក្នុងបណ្តាសកម្មភាពនៃចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ