ថែទាំបុណ្យតេតជូនចំពោះជនក្រីក្រនិងប្រជាជនដែលត្រូវធ្វើចត្តាឡីស៍កដោយសារជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ថ្នាក់ដឹកនៃខេត្ត Binh Duong និងខេត្ត Son La ក៏បានប្រគល់អំណោយជូនកម្មករ ពលករ ក្រុមគ្រសួសារគោលនយោបាយ គ្រួសារក្រីក្រនៅតាមមូលដ្ឋាន។

បុណ្យតេតប្រពៃណី ២០២១ ឆ្នាំនេះ គឺជាបុណ្យេដ៏ពិសេសចំពោះប្រជាជននៅទូទាំងប្រទេសនិយាយរួមនិងប្រជាជននៅខេត្ត Hai Duong និយាយដោយឡែក។ ប្រជាជននៅខេត្ត Hai Duong ប្រមាណ ១០ ម៉ឺននាក់បានទទួលអំណរបុណ្យតេតនៅមណ្ឌលចត្តាឡីស័កនៅតាមមូលដ្ឋានជាច្រើនក្នុងខេត្ត Hai Duong។ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ថ្នាក់ដឹកនាំស្រុក ទីរួមស្រុក និងទីក្រុង នៅខេត្ត Hai Duong បានអញ្ជើញទៅសាកសួរសុខទក្ខ លើកទឹកចិត្ត និងប្រគល់អំណោយបុណ្យតេតដល់ប្រជាជននៅមណ្ឌលចត្តាឡីស័ក។ ជាក់ស្ដែង សាខាធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមនៅខេត្ត Hai Duong បានសហការជាមួយសមាគមកសិករនៃទីក្រុង Chi Linh ខេត្ត Hai Duong ប្រគល់នំអន្សមចំនួន ៥ ពាន់ ជូនដល់ប្រជាជននៅមណ្ឌលចត្តាឡីស័ក។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនៃខេត្ត Binh Duong និងខេត្ត Son La ក៏បានប្រគល់អំណោយជូនកម្មករ ពលករ ក្រុមគ្រសួសារគោលនយោបាយ គ្រួសារក្រីក្រនៅតាមមូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ