ថែទាំបុណ្យតេតជូនប្រជាជនដែលមានស្ថានភាពលំបាកនិងគ្រួសារគោលនយោបាយ
(VOVWORLD) - គណៈប្រតិភូបានប្រគល់អំណោយចំនួន ១៨០ កញ្ចប់ ដល់គ្រួសារក្រីក្រនិងគ្រួសារគោលនយោបាយនៅឃុំ Thinh Vuong ស្រុក Nguyen Binh; ឃុំ Van Trinh, Duc Long នៃស្រុក Thach An។
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien ជូនអំណោយដល់គ្រួសារក្រីក្រនៅឃុំ Thinh Vuong ស្រុក Nguyen Binh ខេត្ត Cao Bang (រូបថត៖ VOV) |
នារសៀលថ្ងៃទី ២៤ មករា លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien និងគណៈប្រតិភូបានទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតដល់ប្រជាជនមានស្ថានភាពលំបាក គ្រួសារគោលនយោបាយ និងប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ នៅខេត្ត Cao Bang។ គណៈប្រតិភូបានប្រគល់អំណោយចំនួន ១៨០ កញ្ចប់ ដល់គ្រួសារក្រីក្រនិងគ្រួសារគោលនយោបាយនៅឃុំ Thinh Vuong ស្រុក Nguyen Binh; ឃុំ Van Trinh, Duc Long នៃស្រុក Thach An; ឧបត្ថម្ភការសាងសង់ផ្ទះមហាសាមគ្គីចំនួន៥ខ្នង សម្រាប់គ្រួសារចំនួន ៥ គ្រួដែលជួបការលំបាក នៅ ឃុំចំនួន ២ Duc Long និង Thinh Vuong; បានចុះសួរសុខទុក្ខនិងផ្តល់អំណោយចំនួន ៣០ កញ្ចប់ដល់កម្មាភិបាលនិងកម្មករដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្រុមហ៊ុនភាគហ៊ុនផលិតកម្មសំណង់នៅខេត្ត Cao Bang។ ថ្លែងមតិនៅទីនេះ លោក Do Van Chien បានឲ្យដឹងថា៖ “យើងក៏សង្ឃឹមចង់ឲ្យបងប្អូន នាពេលខាងមុខនឹងខិតខំជំនះរាល់ការលំបាក រិះរកមធ្យោបាយដើម្បីពង្រីកលក្ខណៈធម្មជាតិសង្គមរបស់ខ្លួនដើម្បីអភិវឌ្ឍន៍ផលិតកម្ម និងអាជីវកម្ម លើកកំពស់គុណភាពជីវភាពរស់នៅ ទាំងខាងសម្ភារៈ និងស្មារតី គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំ និងគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ យើងទាំងអស់នឹងសាមគ្គី ខិតខំរួមគ្នាជានិច្ចដើម្បីកសាងស្រុកកំណើត Cao Bang កាន់តែរីកចម្រើន។
នាថ្ងៃដដែល លោក Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិមបានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេត នៅខេត្ត Quang Ninh៕