ថែទាំបុណ្យតេតសម្រាប់ប្រជាពលករគ្រួសារក្រីក្រនិងកុមារមានស្ថានភាពលំបាក

ថែទាំបុណ្យតេតសម្រាប់ប្រជាពលករគ្រួសារក្រីក្រនិងកុមារមានស្ថានភាពលំបាក - ảnh 1
រូបថត៖​Hoàng Ngọc/TTXVN

(VOVworld)-ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំរកានព្វស័ក២០១៧ ទីក្រុង Hai Phong
 បានចំណាយប្រាក់ចំនួន១,២ពាន់លានដុងសម្រាប់ជួយឧបត្ថម្ភ ពលករលើទូទាំងទី
ក្រុង។ មណ្ឌលសេដ្ឋកិច្ចទីក្រុង Hai Phong បានផ្តល់ឲ្យពលករ មានស្ថានភាពលំបាក
អំណោយចំនួន៣.៥០០កញ្ចប់និងរថយន្តឥតកិតថ្លៃចំនួន៤០ លើកសំដៅជូនពលករ
វិលត្រឡប់មកទទួលបុណ្យតេតនៅស្រុកកំណើតផងដែរ។

        សមត្ថកិច្ចខេត្ត Quang Tri បានរួមសហការជាមួយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់
បានប្រគល់អំណោយតេតរបស់ប្រធានរដ្ឋជាង៣៣ម៉ឺនកញ្ចប់ក្នុងតម្លៃជិត៦,៧ពាន់
 លានដុងសម្រាប់ជនមានគុណូបការៈនិងគ្រួសារគោលនយោបាយលើទូទាំងខេត្ត។

        កុមារជាង២០០០នាក់ដែលមានស្ថានភាពលំបាកពិសេសបានចូលរួមកម្មវិធី
“ក្រុមគ្រួសារកក់ក្តៅទទួលនិទាឃៈរដូវ”ដែលបានប្រព្រឹត្តទៅនៅសួនឧទ្យាន Tao Dan
នៃទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ