ថែទាំប្រជាជនដែលមានស្ថានភាពលំបាកនិងជនជាតិភាគតិចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំខាល ចត្វាស័ក ២០២២

(VOVWORLD) - នាថ្ងៃទី ២៥ មករា ឧបនាយករដ្ឋមន្ត្រីលោក Le Van Thanh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតចំនួន ៥៥០ កញ្ចប់ ដល់គ្រួសារគោលនយោបាយ ប្រជាជន កម្មករនិងនិយោជិតដែលជួបការលំបាកដោយរជំងឺរាតត្បាតកូវីដ ១៩ នៅខេត្ត Hai Duong។ 
ថែទាំប្រជាជនដែលមានស្ថានភាពលំបាកនិងជនជាតិភាគតិចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំខាល ចត្វាស័ក ២០២២ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh ជូនអំណោយដល់កម្មករនិយោជិតដែលមានស្ថានភាពលំបាក (រូបថត៖ Manh Tu/TTXVN)

នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការថែទាំជីវភាពរស់នៅរបស់ប្រជាជន គ្រួសារគោលនយោបាយ និងការងារសន្តិសុខសង្គមដែលទីក្រុង Hai Duong សម្រេចបានក្នុងឆ្នាំកន្លងមក  ព្រមទាំងបានសង្កត់ធ្ងន់ថា ខេត្ត Hai Duong បន្តពិនិត្យដើម្បីផ្តល់ការថែទាំទាន់ពេលវេលាដល់គ្រួសារដែលមានស្ថានភាពលំបាក ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកំពុងខិតជិតមកដល់នេះ។

នាថ្ងៃដដែល នៅខេត្ត Binh Phuoc នៅស្រុកជាប់ព្រំដែនទាំងពីរគឺ Bu Gia Map និង Bu Dop គ្រួសារក្រីក្រនិងជនជាតិភាគតិចរាប់ពាន់នាក់ បានប្រារព្ធពិធីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងកម្មវិធី “រីករាយបុណ្យតេត” ជាមួយជនរួមជាតិ។ នេះគឺជាកម្មវិធីប្រចាំឆ្នាំ ដោយគណៈកម្មាធិ ការចលនាមហាជនអន្តរវិស័យស្រុក សហការជាមួយក្រុមសេដ្ឋកិច្ចនិងការពារជាតិ លេខ ៧៧៨ រៀបចំឡើង។ នៅទីនេះ គណៈកម្មាធិការរៀបចំបានប្រគល់អំណោយបុណ្យតេតរាប់សិបកញ្ចប់ដល់គ្រួសារជនជាតិភាគតិចដែលជួបការលំបាក រួមទាំងសម្ភារៈចាំបាច់សម្រាប់បុណ្យតេតផងដែរ។

នៅខេត្ត Kon Tum អាជ្ញាធរស្រុក Tu Mo Rong សហការជាមួយក្រុមហ៊ុញិនសិន Ngoc Linh Kon Tum   រៀបចំអំណោយបុណ្យតេត សម្រាប់ជនជាតិភាគតិចក្នុងឃុំចំនួន ៦ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ