ថែទាំពលករដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩
(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែឧសភា នៅទីក្រុងហាណូយ សមាជិកអចិន្រៃយ៍នៃសហព័ន្ធសហជីពពលករ វៀតណាមបានជួបប្រជុំ តាមប្រព័ន្ធវីដេអូ ជាមួយសហព័ន្ធសហជីពពលករខេត្ត ក្រុង អំពីស្ថានភាពដែលពលករកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
គិតត្រឹមថ្ងៃទី ១៦ ខែឧសភា នៅទូទាំងប្រទេសមានករណីវជ្ជាមាននឹងវីរុស SARS-CoV-2 ចំនួន ៣៣៦ ករណី ដែលជាពលកររបស់តំបន់ឧស្សាហកម្មនៅតាមខេត្ត ក្រុងចំនួន ៦ ក្នុងនោះច្រើនជាងគេនៅ ខេត្ត Bac Giang (៣១០) Bac Ninh(11) និង Da Nang(36)។
សមាជិកអចិន្រៃយ៍នៃសហព័ន្ធសហជីពពលករវៀតណាមបានសម្រេចចំណាយថវិកាជាង ១,៥ពាន់លានដុង ដើម្បីរៀបចំដំណើរសាក់សួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយដល់ពលករដែលមានស្ថានភាពលំបាក ឬរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩។ ទន្ទឹមនឹងនេះ ចំណាយ ១ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភមន្ទីរពេទ្យចំនួន ១០ ដែលកំពុងត្រូវបិទខ្ទប់៕