|
លោកស្រី Nguyen Thi Doan សាកសួរសុខទុក្ខវីរៈអ្នកម្ដាយ១នាក់ (រូបថត៖VTV) |
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពិការយុទ្ធ
ជនពលី (ថ្ងៃទី២៧ កក្កដា) នារសៀលថ្ងៃទី២០ កក្កដា អនុប្រធានរដ្ឋវៀតណាម
លោកស្រី Nguyen Thi Doan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយសំ
រាប់យុទ្ធជនពិការ យុទ្ធជនមានជំងឺធ្ងន់នៅមជ្ឈមណ្ឌលថែទាំជនមាន គុណូបការៈ
ខេត្ត Phu Tho ភាគខាងជើងវៀតណាម ព្រមទាំងសាកសួរសុខទុក្ខ និងជូនអំ
ណោយសំរាប់វីរៈអ្នកម្ដាយចំនួន២នាក់នៅខេត្តផងដែរ។លោកស្រី Nguyen Thi
Doan បានសង្កត់ធ្ងន់ថា សមត្ថកិច្ចនៅខេត្ត Phu Tho ចាំបាច់ត្រូវ យកចិត្តទុកដាក់
ថែទាំជនមានគុណូបការៈ គ្រួសារគោលនយោបាយទាំងឡាយ លើភូមិភាគឲ្យ
បានហ្មត់ចត់។ការងារនេះបង្ហាញពីប្រពៃណី ផឹកទឹកនឹកដល់ប្រភពដើម របស់
ប្រជាជាតិ ព្រមទាំងអប់រំស្មារតីស្នេហារជាតិ មនសិការនិងការទទួលខុសត្រូវ
របស់ជំនាន់វ័យក្មេងចំពោះប្រទេសជាតិ៕