ថែទាំសន្តិសុខសង្គមសម្រាប់ជនក្រីក្រ

(VOVWORLD) -  សន្និសីទបូកសរុបលទ្ធផល រយៈពេល ៣ ឆ្នាំ នៃចលនានិងការប្រើប្រាស់ “មូលនិធិសម្រាប់ជនក្រីក្រ” និងសុខុមាលភាពសង្គមដំណាក់កាល ២០១៧- ២០១៩ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៣ ខែធ្នូនៅទីក្រុងហាណូយ។

ថែទាំសន្តិសុខសង្គមសម្រាប់ជនក្រីក្រ - ảnh 1ទិដ្ឋភាពនៃសន្និសីទ  

ក្រោយរយៈពេល ៣ ឆ្នាំនៃការអនុវត្តមក កម្មវិធីជួយឧបត្ថម្ភដល់ជនក្រីក្រត្រូវបានអង្គភាពអាជីវកម្មនិងបុគ្គលជាច្រើន ចូលរួមបរិច្ចាគតាមរយៈមូលនិធិ “ដើម្បីជនក្រីក្រ” ដែលមាន ៤ កម្រិត និងកម្មវិធីសុខមាលភាពសង្គម  ជាមួយនឹងចំនួបទឹកប្រាក់ជិត ១៤ពាន់ពាន់លានដុង។ លទ្ធផលនេះមិនត្រឹមតែជួយដល់ប្រជាជនក្រីក្រខាងសំភារៈ បំពេញគោលដៅជាតិនៃការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ប្រពៃណីសាមគ្គីភាពនិងជួយគ្នាទៅវិញទៅមករបស់ប្រទេសជាតិ ជាពិសេស បង្រួបបង្រួមនិងអភិវឌ្ឍន៍ផែនមហាសាមគ្គីជន ជាតិទាំងមូល។

លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានសង្កត់ធ្ងន់ថា៖  “ក្នុងការបែងចែកប្រភពមូលនិធិគឺត្រូវផ្តោតលើប្រជាជនក្រីក្រ។ ក្រៅពីការកសាងផ្ទះមហាសាមគ្គីមក គឺជួយដល់ជនក្រីក្រនូវដើមទុនសម្រាប់ផលិតកម្ម និងណែនាំផលិតកម្មនិងអាជីវកម្មសម្រាប់ជនក្រីក្រជំនះពុះពារ។ ម្យ៉ាងវិញទៀត ការរួចផុតពីភាពក្រីក្រគឺត្រូវការវិនិយោគលើការអប់រំ គ្រួសារថែទាំអោយកុមារសិក្សារៀនសូត្រ និងបណ្តុះបណ្តាលវិជ្ជាជីវៈការងារ។ ឥឡូវនេះ ប្រសិនបើយើងមិនវិនិយោគលើការអប់រំ មិនយកចិត្តទុកដាក់លើការបង្កើតការងារ គឺយើងពិតជាមិនទទួលបានលទ្ធផលដែលយើងចង់បាននោះទេ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ