ថែទាំអនុវត្តល្អបណ្ដាគោលនយោបាយសុខុមាលភាពសង្គម

VOV-គ្រួសារគោលនយោបាយជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ​មាន​ស្ថានភាពលំបាកចំនួន៣០គ្រួនៅឃុំ Dan Hoa ស្រុក Ky Son ខេត្ត Hoa Binh ទើបនឹងបានអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan អញ្ជើញចុះ សួរសុខទុកនិងជូនអំណោយ។នៅពេលចុះសួរសុខទុក អនុប្រធានរដ្ឋ Nguyen
Thi Doan បាន​ស្នើរឲ្យ​គណៈកម្មាធិការបក្សរដ្ឋអំណាចគ្រប់ជាន់ថ្នាក់និងប្រជាជន
ដំបន់នានាក្នុងខេត្ត Hoa Binh ក៏ដូចជាឃុំ Dan Hoa ត្រូវយកចិត្តទុកដាក់កសាង
ជនបទថ្មីផ្សាភ្ជាប់នឹងការ​រក្សា​និងពង្រីកអត្តសញ្ញាណដ៏ល្អប្រសើររបស់ប្រជាជាតិ
យកចិត្តទុកដាក់​អភិវឌ្ឍន៍​វិស័យអប់រំ-បណ្ដុះបណ្ដាល។ គណៈកម្មាធិការបក្សនិង
រដ្ឋអំណាចដំបន់ត្រូវពង្រីកប្រពៃណីរបស់ប្រជាជាតិអនុវត្តសកម្មភាពការងារជាក់
ស្ដែងថែទាំអនុវត្តល្អគោល​នយោបាយចំពោះជនមានគុណបការៈជួយឧបត្ថម្ភ
គ្រួសារជនមានស្ថានភាពលំបាកជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំឈាន
ឡើងក្នុងជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ