ថែទាំឲ្យជនក្រីក្រនៅតំបន់ពាយ័ព្យក្នុងឱកាសបុណ្យតេត
|
ជនរួមជាតិ Thai នៅខេត្ត Dien Bien លេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យតេត |
(VOVworld) - នាថ្ងៃទី១២ មករា ក្រុមការងាររបស់គណៈកម្មាធិការទទួលបន្ទុកតំបន់
ពាយ័ព្យបានមកសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់ជនក្រីក្រ ជនមានគុណូ
បការៈ គ្រូបង្រៀននិងកុមារនៅមត្តេយ្យសាលាមួយចំនួននៅស្រុក Muong Cha និង
ស្រុក Nam Po របស់ខេត្ត Dien Bien ភាគខាងជើងវៀតណាម។នេះគឺជាសកម្មភាព
ក្នុងកម្មវិធីជូនអំណោយសុខុមាលភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
២០១៥។មុននោះ គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យក៏បានប្រគល់ជូន
អំណោយស្រដៀងគ្នានៅខេត្ត Lai Chau ខេត្ត Lao Cai និងខេត្ត Yen Bai ផងដែរ៕