|
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងបានស្រង់
ប្រភពព័ត៌មានដ៏ជិតស្និទ្ធិជាមួយជំនួបចរចាររវាងសហភាពអឺរ៉ុប (EU) និងអង់គ្លេស
ឲ្យដឹងថា រហូតដល់ពេលនេះ គ្មានថ្នាក់ដឹកនាំប្រទេស EU ណាពេញចិត្តទៅនឹង
សំណើរនានាសំដៅឆ្ពោះទៅកិច្ចព្រមព្រៀងរក្សាអង់គ្លេសស្នាក់នៅប្លុកនេះដែល
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ប្រកាសនាថ្ងៃទី១ កុម្ភៈនេះឡើយ។
ប្រធានាធិបតីបារាំងលោក Francois Hollande បានព្រមានថា នឹងមិនយល់ព្រម
ជាមួយការផ្លាស់ប្ដូរណាមួយក៏ដោយចំពោះកិច្ចព្រមព្រៀងនេះទេ។អេស្ប៉ាញ់ក៏
មិនពេញចិត្តដោយសារចាត់ទុកថា គណៈកម្មាធិការអឺរ៉ុប (EC) ខ្វះភាពរឹងមាំ
ចំពោះសំណូមពរអំពីការកាត់បន្ថយប្រាក់សុខុមាលភាពសង្គមចំពោះពលករ
មកពីប្រទេសជាសមាជិក EU ផ្សេងៗ។ប៉ូឡួញ ឆែក ហ៊ុងគ្រី និងស្លូវ៉ាគីក៏បាន
សំដែង ការព្រួយបារម្ភអំពីផែនការប្រាក់សុខុមាលភាពសង្គមដោយចាត់ទុកថា
សំណើរ ពោលខាងលើនឹងបង្កើតស្ថានការណ៍រើសអើងចំពោះពលកររាប់សែន
នាក់មកពី ប្រទេសទាំងនេះ។ក្នុងពេលនោះនាយករដ្ឋមន្រ្តីអង់គ្លេសលោក David
Cameron នៅកំពុងខិតខំប្រឹងប្រែងស្វែងរកការគាំទ្រពីដៃគូក្នុងសហភាពសំដៅ
ធានាឲ្យកិច្ច ព្រមព្រៀងពោលខាងលើនឹងត្រូវបានអនុម័តក្នុងសន្និសីទកំពូល
របស់ EU នាថ្ងៃទី១៨និងថ្ងៃទី១៩ កុម្ភៈខាងមុខ៕