ថ្នាក់ដឹកនាំ EU មានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) - ថ្នាក់ដឹកនាំ EU ទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះ វៀតណាមដែល បានឆ្លើយតបដោយទាន់ពេលវេលានិងប្ដូរផ្ដាច់ ក្នុងការបង្ការទប់ស្កាត់ការរីក រាលដាលនៃជម្ងឺ Covid-19 តាមនោះកាត់បន្ថយអត្រាអ្នកស្លាប់ដោយសារ ជម្ងឺរាតត្បាតនេះ។

ថ្នាក់ដឹកនាំ EU មានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1 ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មាធិការ អឺរ៉ុប (EC)
លោកស្រី Ursula von der Leyen។ (រូបថត៖ Xinhua/TTXVN)

ក្នុងឱកាសខួបគម្រប់ ៣០ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាមនិងសហភាពអឺរ៉ុប (EU) (២៨ វិច្ឆិកា ១៩៩០ - ២៨ វិច្ឆិកា ២០២០) ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មាធិការ អឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានផ្ញើរលិខិតអបអរសាទរ ជូនដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc។

        ថ្នាក់ដឹកនាំ EU ទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះវៀតណាមដែល បានឆ្លើយតបដោយទាន់ពេលវេលានិងប្ដូរផ្ដាច់ ក្នុងការបង្ការទប់ស្កាត់ការរីក រាលដាលនៃជម្ងឺ Covid-19 តាមនោះកាត់បន្ថយអត្រាអ្នកស្លាប់ដោយសារ ជម្ងឺរាតត្បាតនេះ។

        ថ្នាក់ដឹកនាំ EU ទាំងពីរក៏បានចាត់ទុកថា ក្នុងរយៈពេល៣០ឆ្នាំកន្លង មក វៀតណាមមានការរីកចម្រើនជាច្រើន ចាប់ពីការអនុវត្តគោល នយោបាយផ្លាស់ប្ដូរថ្មី ការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយ EU ការចូលរួម សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) រហូតដល់ការកែទម្រង់យ៉ាងទូលំទូលាយនូវរចនា សម្ព័ន្ធនិងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការធ្វើសមាហរណ កម្មជាសកល។ ប្រការនេះបានជួយវៀតណាមក្លាយទៅជាខឿនសេដ្ឋកិច្ច មួយក្នុងចំណោមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងលឿនបំផុតលើពិភពលោក។

        ថ្នាក់ដឹកនាំជាន់ខ្ពស់ EU ទាំងពីររូបបានសម្ដែងនូវបំណងចង់បង្កើន កិច្ចសហប្រតិបត្តិការជាមួយវៀតណាមដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម សកលធំៗ ហើយថែមទាំងរួមចំណែកដល់ការថែរក្សាសន្តិភាពនិងការអភិវឌ្ឍលើ ពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ