ថ្នាក់ដឹកនាំ EU អនុម័តជាឯកឆ័ន្ទគោលជំហរនៃកិច្ចចរចារ Brexit
|
ថ្នាក់ដឹកនាំ EU អនុម័តជាឯកឆ័ន្ទគោលជំហរនៃកិច្ចចរចារ Brexit (រូបថតៈ TTXVN) |
(VOVworld)-សន្និសីទកំពូលពិសេសរបស់ថ្នាក់ដឹកនាំប្រទេសសមាជិកសហភាព
អឺរ៉ុប EU ទាំង២៧ បានបើកនៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិកនាថ្ងៃទី២៩
មេសា។ នេះជាសន្និសីទកំពូលដើមដំបូងរបស់ EU ដោយមានខ្លឹមសារត្រៀមរៀបចំ
ឲ្យកិច្ចចរចារមួយចំនួននាពេលខាងមុខជាមួយអង់គ្លេស។ នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់
ដឹកនាំ EU បានឯកភាពអនុម័តជាឯកឆ័ន្ទគោលមាគ៌ាដឹកនាំ “តឹងរឹង” សម្រាប់ដំណើរ
ការចរចារស្តីពីការចាកចេញពី EU របស់អង់គ្លេស (ឬហៅថា Brexit)។តាមនោះ កិច្ច
ចរចារមួយស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលអនាគតជាមួយអង់គ្លេសអាចនឹង
ចាប់ផ្តើមខណៈដែលក្រុងឡុង យល់ស្របជាមួយលក្ខខណ្ឌស្តីពីសិទ្ធិពលរដ្ឋក៏ដូច
ជាចំណាយសម្រាប់ Brexit។ ក៏នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំបណ្តាប្រទេសអឺរ៉ុបក៏
បានឯកភាពអំពីបញ្ហាព្រំដែនរវាងសាធារណរដ្ឋអៀរឡង់និងអៀរឡង់ខាងជើងដែល
ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៣របស់អឺរ៉ុប។
នាសប្តាហ៍ក្រោយ គណៈកម្មាធិការអឺរ៉ុបនឹងប្រកាសគោលការណ៍ចរចារយ៉ាង
លំអិតជាងដោយឈរលើគោលដៅដែលបានអនុម័តនៅក្នុងសន្និសីទកំពូលនាថ្ងៃ
ទី២៩មេសា។ សភាអឺរ៉ុបនិងប្រទេសទាំង២៧នឹងអនុម័តនាថ្ងៃទី២២ឧសភា ខាងមុខ៕