ថ្នាក់ដឹកនាំ IOC និងគណៈកម្មាធិការ Olympic កូរ៉េខាងជើងពិភាក្សាអំពីការចូល រួមមហោស្រពកីឡា Pyeongchang

(VOVWORLD) - នាថ្ងៃទី ១០ មករា ប្រធានគណៈកម្មាធិការ Olympic អន្តរជាតិ  (IOC) លោក Thomas Bach បានពិភាក្សាជាមួយសមាជិកនៃគណៈកម្មាធិការកីឡា Olympic នៃកូរ៉េខាង ជើង លោក Chang Ung អំពីការដែលព្យុងយ៉ាងបញ្ជូនក្រុមកីឡាចូលរួមមហោស្រព Olympic សិសិរដូវ Pyeongchang ដែលនឹងរៀបចំឡើងនាខែកុម្ភៈខាងមុខនៅកូរ៉េខាងត្បូង។ 
ថ្នាក់ដឹកនាំ IOC និងគណៈកម្មាធិការ Olympic កូរ៉េខាងជើងពិភាក្សាអំពីការចូល រួមមហោស្រពកីឡា Pyeongchang  - ảnh 1 ថ្នាក់ដឹកនាំ IOC និងគណៈកម្មាធិការ Olympic កូរ៉េខាងជើងពិភាក្សាអំពីការចូល រួមមហោស្រពកីឡា Pyeongchang 

(VOVworld) – នាថ្ងៃទី ១០ មករា ប្រធានគណៈកម្មាធិការ Olympic អន្តរជាតិ  (IOC) លោក Thomas Bach បានពិភាក្សាជាមួយសមាជិកនៃគណៈកម្មាធិការកីឡា Olympic នៃកូរ៉េខាង ជើង លោក Chang Ung អំពីការដែលព្យុងយ៉ាងបញ្ជូនក្រុមកីឡាចូលរួមមហោស្រព Olympic សិសិរដូវ Pyeongchang ដែលនឹងរៀបចំឡើងនាខែកុម្ភៈខាងមុខនៅកូរ៉េខាងត្បូង។ IOC កំពុងពិចារណាករណី បណ្ដាកីឡាករកូរ៉េខាងជើងដែលត្រូវបានហ្វឹកហាត់នៅឯបរទេស អាច ចូលរួមដែរឬទេ។ រីឯខ្លួនវិញ គណៈកម្មាធិការកីឡា Olympic នៃកូរ៉េខាងជើងនឹងបញ្ជូនបញ្ជី រឈ្មោះចុងក្រោយនៃកីឡាករបន្ទាប់ពីការពិគ្រោះយោបល់។ ក្នុងពេលនោះ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yong បានឲ្យដឹងថា៖ កូរ៉េខាងជើងអាចបញ្ជូន ក្រុមកីឡាករដែលមានមនុស្សពី ៤០០ ដល់ ៥០០ នាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ