|
ថ្នាក់ដឹកនាំនៃប្រទេសនេះ លោក Kim Jong Un បានព្រមានស្ថានភាពនៅឧបទ្វីបកូរ៉េគឺ
ស្មុគស្មាញនិងធ្ងន់ធ្ងរ ណាស់ (Image: nguyentandung.org) |
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា
មានិតកូរ៉េ (KCNA) នាថ្ងៃទី ២ មេសា បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំនៃប្រទេសនេះ
លោក Kim Jong Un បានព្រមានស្ថានភាពនៅឧបទ្វីបកូរ៉េគឺស្មុគស្មាញនិងធ្ងន់ធ្ងរ
ណាស់ បន្ទាប់ពី ការបាញ់កាំភ្លើងតបតរគ្នារវាងប្រទេសនេះជាមួយកូរ៉េខាងត្បូង បានកើតមានឡើងហើយព្យុងយ៉ាងគំរាមនឹងដំណើរការសាកល្បងនុយក្លេអ៊ែរ
ថ្មីមួយ។ នាថ្ងៃទី ១ មេសា លោក Kim Jong Un បានថ្កោលទោសយ៉ាងខ្លាំងក្លា ទៅលើអាមេរិកនិងកូរ៉េខាងត្បូងដែលបានបង្កភាពតានតឹងនាបច្ចុប្បន្ន។ សេចក្តី
ថ្លែងការបស់លោក Kim Jong Un ត្រូវបាននាំចេញ ក្នុងកាលៈទេសៈ ភាពតាន តឹងដែលកំពុងឡើងជណ្តើរលើឧបទ្វីបកូរ៉េដោយសារការធ្វើសមយុទ្ធរួមរវាង អាមេរិកនិងកូរ៉េខាងត្បូងនាពេលថ្មីៗនេះ៕