ថ្នាក់ដឹកនាំ Kim Jong-Un ត្រូវបានជ្រើសតាំងធ្វើជាបេក្ខជនចូលរួមការបោះឆ្នោតរដ្ឋសភានៃស.ប.ប.ក.
|
ថ្នាក់ដឹកនាំនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong-Un
(Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៤ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (KCNA) បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំនៃប្រទេស
នេះ លោក Kim Jong-Un ត្រូវបានជ្រើសតាំងធ្វើជាបេក្ខជនដើម្បីចូលរួមការបោះ ឆ្នោតគណៈប្រធាននៃមហាសន្និបាតប្រជាជនកំពូលនៃ ស.ប.ប.ក. (រដ្ឋសភា-SPA) ដែលនឹងប្រព្រឹត្តទៅនាខែមិនាខាងមុខ។ តាម KCNA ថ្នាក់ដឹកនាំ Kim Jong-Un គឺ
ជាបេក្ខជន របស់មណ្ឌលបោះឆ្នោតភូមិ Peaktu (មណ្ឌលទី ១១១)។ មុននោះ នា
ខែមករា SPA បានប្រកាសថា៖ ការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៣ នឹង ត្រូវបាន
រៀបចំឡើង នាថ្ងៃទី ៩ មិនា ខាងមុខនេះ៕