ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនាយទាហានកងទ័ព
(VOVWORLD) - ថ្នាក់ដឹកនាំស.ប.បកូរ៉េ លោក គីមជុងអ៊ុន បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៥ នៃមេបញ្ជាការកងអនុសេនាតូចនិងស្នងការនយោបាយរបស់ កងទ័ពប្រជាជនស.ប.បកូរ៉េ ដែលបានរៀបចំនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី ២៥ដល់ ថ្ងៃទី ២៦ ខែមីនា។
ថ្នាក់ដឹកនាំស.ប.បកូរ៉េ លោក គីមជុងអ៊ុន |
វាយតម្លៃអំពីព្រឹត្តិការណ៍នេះ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Baik Tae-hyun បានអះអាងថា កិច្ចប្រជុំនេះសំដៅជម្រុញសាមគីភាពផ្នែករបបនិងពង្រឹងភាពស្មោះត្រង់ក្នុងកងទ័ព។ អ្នកនាំពាក្យរូបនេះក៏បានឲ្យដឹងថាកូរ៉េខាងត្បូងនឹងតាមដានរាល់សញ្ញាដែលពាក់ព័ន្ធផងដែរ។ ទន្ទឹមនឹងនេះដែរ ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា ស.ប.ប កូរ៉េ នឹងប្រកាសជាសាធារណៈពីគោលនយោបាយផ្ទៃក្នុងនិងបរទេសនៅសម័យប្រជុំលើកទី ១ នៃរដ្ឋសភាថ្មីដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ១១ ខែមេសា ឬតាមរយៈកិច្ចប្រជុំនយោបាយមុនសម័យប្រជុំនេះផងដែរ៕