ថ្នាក់ដឹកនាំកម្ពុជាទទួលជួបជាមួយគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
(VOVWORLD) -នាថ្ងៃទី១៤សីហា ថ្នាក់ដឹកនាំកម្ពុជាបានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោក Tran Thanh Man សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមដែលកំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ សីហា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន សែន អញ្ជើញទទួលជួបជាមួយប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man |
អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយគណៈប្រតិភូ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន សែនបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា មានបំណងរឹតបន្តឹងកិច្ចសហ ប្រតិបត្តិការជាមួយរដ្ឋាភិ បាលវៀតណាម សំដៅអនុវត្តរាល់កិច្ចព្រមព្រៀងដែល បានចុះហត្ថលេខា និងជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ស្តីពីព្រំដែន នាយករដ្ឋមន្ត្រីកម្ពុជាមានបំណង បញ្ហានេះនឹងបានសម្រេចរួចរាល់ ឈានដល់កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរ។
ក្នុងការទទួលគណៈប្រតិភូមកសម្តែងការគួរសម ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍កម្ពុជា មាន បំណងថា នាពេលខាងមុខ រណសិរ្សនៃប្រទេសទាំងពីរ បន្តបេសកកម្មរបស់ខ្លួន ដែលចំពោះមុខគឺរៀបចំប្រកប ដោយជោគជ័យសន្និសីទអន្តរជាតិ ស្តីពីការកសាង ព្រំដែនវៀតណាម-កម្ពុជាសន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ រួម ការអភិវឌ្ឍន៍លើកទី៥ នៅខេត្តកំពត់ប្រទេស កម្ពុជា។
រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពនិងផ្តល់ អាទិភាពចម្បង សម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែងវៀត ណាម-កម្ពុជា។ លោក Tran Thanh Man បានចាត់ទុកថា រណសិរ្សមាតុភូមិវៀត ណាមនឹងរួមសហការជាមួយរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អនុវត្តប្រ កបដោយប្រសិទ្ធភាព រាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនំានៃរដ្ឋទាំងពីរ រាល់កិច្ច ព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ ជាពិសេសគឺ សេចក្តីថ្លែងការ ណ៍រួម ស្តីពីបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-កម្ពុជា។
លោក Tran Thanh Man ថតរូបអនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទួូតនិងកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា |
មុននោះ នាថ្ងៃទី១៣សីហា គណៈប្រតិភូបានទៅទស្សនាស្ថានទូតវៀត ណាមប្រចាំកម្ពុជា និងទៅដាក់កម្រងផ្កា អុជធុបនៅស្តូបមិត្តភាពវៀតណាម កម្ពុជានៅរាជធានីភ្នំពេញប្រទេសកម្ពុជា៕