ថ្នាក់ដឹកនាំកម្ពុជាទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម

ថ្នាក់ដឹកនាំកម្ពុជាទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម - ảnh 1
ថ្នាក់ដឹកនាំកម្ពុជាទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម (VNA)

(VOVworld)  - នាព្រឹកថ្ងៃទី ៦ កញ្ញា នៅទីស្នាកការគណៈបក្សប្រជាជនកម្ពុជា
លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជាបានទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម
ដឹកនាំដោយអនុប្រធាន លោក Nguyen Huy Tang ដែលកំពុងមានដំណើរទស្ស
នកិច្ចនៅកម្ពុជា។ ក្នុងជំនួបសន្ទនា ភាគីទាំងពីរបានផ្លាស់ប្តូរនិងផ្តើមឡើង
ខ្លឹមសាររួមជាមួយវិធានការណ៍ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរនាពេលខាងមុខដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋវៀតណាមនិង
កម្ពុជា។ លោក ទេព ងន បានអះអាងថា៖ គណៈបក្សប្រជាជនកម្ពុជានិងប្រជា
 ពលរដ្ឋកម្ពុជានឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនរួមជាមួយបក្សរដ្ឋនិងប្រជា ពលរដ្ឋវៀតណាមពូនជ្រុំដោយឥទឈប់ឈរទំនាក់ទំនងមិត្តភាពប្រពៃណីរវាង
កម្ពុជានិងវៀតណាម ហើយមានគោលបំណងថា៖ ប្រទេសទាំងពីរបន្តសហការ
យ៉ាងជិតស្និត បង្កើនការផ្លាស់ប្តូរព័ត៌មាន ត្រួតពិនិត្យការអនុវត្តប្រកបដោយ
ប្រសិទ្ធភាពបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ