ថ្នាក់ដឹកនាំកូរ៉េខាងជើងបានវិលត្រលប់មកទីក្រុងព្យុងយ៉ាងវិញបន្ទាប់ពីជំនួបកំពូលនៅរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី២៧ ខែមេសា ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានជូនដំណឹងថាថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានវិលត្រលប់មកដល់ទីក្រុងព្យុងយ៉ាងវិញហើយ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុកប្រទេសរុស្ស៊ី។
ថ្នាក់ដឹកនាំកូរ៉េខាងជើងបានវិលត្រលប់មកទីក្រុងព្យុងយ៉ាងវិញបន្ទាប់ពីជំនួបកំពូលនៅរុស្ស៊ី - ảnh 1 ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន

យោងតាម KCNA បានឲ្យដឹងថារថភ្លើងពិសេសដែលដឹកថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានមកដល់ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃទី ២៧ ខែមេសា ហើយត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ប្រជាជននៅ ភាគខាងជើងខេត្ត Hamgyong នៃប្រទេសកូរ៉ខាងជើងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ KCNA មិនបានផ្សាយឲ្យបានលំអិតអំពីពេលវេលានិងស្ថានីយរថភ្លើងដែលបានឈប់នោះឡើយ។ គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីលោកពូទីនបានធ្វើកិច្ចប្រជុំកំពូលលើកដំបូង។ នៅឯកិច្ចចរចាភាគីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិជាច្រើនដែលយកចិត្តទុកដូចគ្នា ក្នុងនោះរួមមានការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងសំណុំរឿងអាវុធក្លេអ៊ែររបស់កូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ