ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាពនានា ចុះសួរសុខទុក្ខនិងចែកអំណោយបុណ្យតេតដល់ប្រជាជននៅមូលដ្ឋាន

(VOVWORLD) - លោកអនុប្រធានរដ្ឋសភាបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាអង្គភាពក្នុងការរក្សាបានល្អសកម្មភាពផលិតកម្មនិងអាជីវកម្ម ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ។
ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាពនានា ចុះសួរសុខទុក្ខនិងចែកអំណោយបុណ្យតេតដល់ប្រជាជននៅមូលដ្ឋាន - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការរវាងអនុប្រធានរដ្ឋសភា លោក Tran Quang Phuong និងថ្នាក់ដឹកនាំខេត្ត Dong Thap (រូបថត៖ TTXVN)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ២០២២ នាថ្ងៃទី ១៣មករា គណៈប្រតិភូរដ្ឋសភាដឹកនាំដោយឧត្តមសេនីយឯក អនុប្រធានរដ្ឋសភា លោកTran Quang Phuong បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅប៉ុស្តិ៍ការពារព្រំដែន Binh Thanh; ក្រុមហ៊ុនភាគហ៊ុន Vinh Hoan; ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap និងជូនអំណោយដល់គ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយនៅខេត្ត Dong Thap។

នៅឯកន្លែងទាំងអស់នេះ  លោកអនុប្រធានរដ្ឋសភាបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាអង្គភាពក្នុងការរក្សាបានល្អសកម្មភាពផលិតកម្មនិងអាជីវកម្ម ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ។

នារសៀលថ្ងៃទី ១៣ មករា គណៈប្រតិភូវិទ្យុសម្លេងវៀតណាម (VOV) និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិច បានទៅសួរសុខទុក្ខនិងជូនអំណោយដល់សិស្សានុសិស្សនិងជនជាតិភាគតិចនៅទីក្រុង Sa Pa ខេត្ត Lao Cai។ នៅទីតាំងទាំងពីរខាងលើ អំណោយ សាច់ប្រាក់ ផលិតផល សម្ភារៈប្រើប្រាស់ជាក់ស្តែងជាច្រើន ដូចជា ដបទឹកក្ដៅ ម្សៅទឹកដោះគោ ម៉ាស៊ីនកម្តៅ គ្រឿងបរិក្ខារពេទ្យនិងម៉ាស៊ីនកុំព្យួទ័ររាប់រយគ្រឿង ដែលមានតម្លៃសរុបជិត ១,៧ ពាន់ លានដុង ត្រូវបានប្រគល់ជូនសិស្សានុសិស្សនិងប្រជាជនជួបការលំបាកនៅទីរួមខេត្ត Sa Pa។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការជនជាតិលោក Hau A Lenh បានចែក រំលែកថា៖ “ការចុះសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជនក្នុងឱកាសបុណ្យតេតឆ្នាំនេះ គឺជាការងារពោរពេញទៅដោយអត្ថន័យ  ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនទទួលអំណរបុណ្យ តេតប្រកបដោយភាពរីករាយនិងភាពកក់ក្តៅ ស្របតាមការណែនាំរបស់បក្សនិងរដ្ឋាភិបាល ដែលកុំឱ្យមានប្រជាជនណាម្នាក់ដែលមិនមានបុណ្យតេតឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ