(VOVworld) - នារសៀលថ្ងៃទី៣ មិនា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក
Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួប
លោកស្រី Rose Gottemoell អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកទទួលបន្ទុកការ
គ្រប់ គ្រងអាវុធនិងសន្តិសុខអន្តរជាតិ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ
វៀតណាម។ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា កិច្ចសហប្រតិបតិ្ត
ការ យោធារវាងវៀតណាមនិងអាមេរិកនាពេលកន្លងទៅ បានមានការបោះជំហាន
ថ្មីៗ។ការជំនេះពុះពារលើផលវិបាកបញ្ដាលឡើងដោយសង្គ្រាមដូចជា ការរាររក
គ្រាប់បែក មីន យុទ្ធភ័ណ្ឌផ្ទុះ ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័ណ៍
លឿងទុំ បាននាំមកនូវប្រសិទ្ធភាព ជាក់ស្ដែង។នាពេលខាងមុខ ភាគីទាំង២ត្រូវ
ជំរុញខ្លាំងការងារឃោនាអំពីការជំនះ ពុះពារលើផលវិបាកបញ្ដាលឡើងដោយ
សង្គ្រាមនៅវៀតណាម បង្កើនកិច្ចសហប្រតិបតិ្តការលើ វិស័យធានាសន្តិសុខ
សុវត្ថិភាពខាងនាវាចរណ៍ជាដើម។
|
ជំនួបសន្ទនារវាងឧត្តមសេនីយ៍ឯក Nguyen Chi Vinhនិងលោកស្រី Rose Gottemoell |
នារសៀលថ្ងៃដដែល ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានទទួលជួបសន្ទនា
ជាមួយវរសេនីយ៍ឯក S.N. Zabgav អនុពន្ធយោធាកងទ័ពជើងអាកាស ជើងទឹក
សហព័ន្ធរុស្ស៊ី ដែលអញ្ជើញមកជំរាបក្នុងឱកាសបញ្ចប់អាណត្តិធ្វើបេសកកម្មនៅ
វៀតណាមផងដែរ៕