ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមប្រគល់ភារកិច្ចសំរាប់ កម្មាភិបាលចូលរួមកម្លាំងរក្សាសន្តិភាពអ.ស.ប

ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមប្រគល់ភារកិច្ចសំរាប់ កម្មាភិបាលចូលរួមកម្លាំងរក្សាសន្តិភាពអ.ស.ប - ảnh 1
ឧត្តមសេនីយឯក Nguyen Chi Vinh និងនាយទាហាន៣នាក់ដែលចូលរួម
សកម្មភាពរក្សាសន្តិភាពរបស់អ.ស.បនៅអាហ្វ្រិកកណ្ដាល

(VOVworld) - នាព្រឹកថ្ងៃទី១ មេសា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយឯក Nguyen
Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានប្រគល់ភារកិច្ចសំរាប់កម្មា
ភិបាលដែលទៅបំពេញបេសកកម្មរក្សាសន្តិភាពអ.ស.បនៅសាធារណៈរដ្ឋ អាហ្វ្រិក
កណ្ដាល។ថ្លែងមតិនៅទីនេះ ឧត្តមសេនីយឯក Nguyen Chi Vinh បាន សំណូមពរឲ្យ
បណ្ដានាយទាហានដែលចូលរួមកម្លាំងសន្តិភាពអ.ស.បលើកនេះ ត្រូវ យល់ច្បាស់
ថា នេះគឺជាភារកិច្ច ជានិមិត្តរូបរបស់ប្រទេសជាតិក្នុងដំណើរការធ្វើ សមាហរណ
កម្មអន្តរជាតិ ព្រមទាំងក៏ជាភារកិច្ចការពារមាតុប្រទេសក្នុងសម័យ សន្តិភាព។ទន្ទឹម
នឹងការប្រតិបតិ្តយ៉ាងម៉ឺងម៉ាត់និងអនុវត្តត្រឹមត្រូវតាមសំណូមពររបស់ក្រុមបេសក
កម្មអ.ស.បនៅអាហ្រ្វិកកណ្ដាល បណ្ដានាយទាហានវៀតណាម ត្រូវលើកកំពស់
ដល់ស្មារតីសាមគ្គីភាព ស្វ័យរៀនសូត្រ និងរក្សារឹងមាំគោលការណ៍ក្នុង ដំណើរ
ការអនុវត្តភារកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ