ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូស្នងការអង្គរក្សនៃក្រសួងនគរបាលចិន

ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូស្នងការអង្គរក្សនៃក្រសួងនគរបាលចិន - ảnh 1
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖cand.com.vn)

(VOVworld) - នារសៀលថ្ងៃទី១៤ ឧសភា ឧត្តមសេនីយ៍ឯក To Lam អនុរដ្ឋមន្រ្តី ក្រសួងនគរបាលវៀតណាមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូស្នងការ អង្គរក្សនៃក្រសួងនគរបាលចិន ដឹកនាំដោយអនុប្រធានស្នងការលោក Yin Zhi Shan ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក អនុរដ្ឋមន្រ្តី
To Lam បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបតិ្តការ ការផ្លាស់ប្ដូរបទ
ពិសោធន៍ រៀនសូត្រអំពីគ្នាទៅវិញទៅមកក្នុងវិស័យអង្គរក្សរវាង ប្រទេសទាំង២
នាពេលកន្លងទៅ។លោកមានគោលបំណងថា នាពេលខាងមុខ ក្រសួងនគរបាល
នៃប្រទេសទាំង២បន្តបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ ជួយឧបត្ថម្ភ ចែករំលែក
បទពិសោធន៍ក្នុងការងារហ្វឹកហាត់ ក៏ដូចជាការអនុវត្តមធ្យោបាយបច្ចេកវិទ្យា
ទំនើបក្នុងការងារអង្គរក្សផងដែរ។
រីឯខ្លួនវិញ លោក Yin Zhi Shan បានប្រសិទ្ធពរទំនាក់ទំនងសហប្រតិបតិ្តការរវាង ភាគីទាំង២នាពេលខាងមុខនឹងអភិវឌ្ឍន៍ដោយឥតឈប់ឈរ រួមចំណែកការពារ រឹងមាំសន្តិសុខជាតិនិងសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៃប្រទេសនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ