ថ្នាក់ដឹកនាំខេត្ត Tra Vinh ទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីរបស់ជន ជាតិខ្មែរ
(VOVWORLD) - អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរ ឆ្នាំ ២០២៤ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៣ ខែមេសា ថ្នាក់ដឹកនៃគណៈកម្មធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Tra Vinh បានរៀបចំគណៈប្រតិភូជាច្រើន ទៅសាក់សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ផ្តល់អំណោយដល់វត្តព្រះពុទ្ធសាសនាខ្មែរថេរវាទ គ្រួសារគោលនយោបាយ និងមន្ត្រីចូលនិវត្តន៍ជនជាតិខ្មែរឆ្នើមនៅក្នុងតំបន់។
គណៈប្រតិភូបានទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារគោលនយោបាយនិងមន្ត្រីចូលនិវត្តន៍ឆ្នើមៗ ចំនួន ១៤០នាក់ វត្តព្រះពុទ្ធសាសនាខ្មែរថេរវាទចំនួន១៤៣ ; ហើយឧបត្ថម្ភដល់សាលាអន្តេវាសិកជនជាតិចំនួន ៨ គណៈកម្មាធិការជនជាតិរបស់ខេត្ត ដេប៉ាតឺម៉ង់អន្តេវាសិកជនជាតិនៃសាលាជាន់ខ្ពស់វិជ្ជាជីវៈខេត្ត Tra Vinh សាលាមធ្យមសិក្សាបាលី-ខ្មែរ ក្រុមសិល្បៈខ្មែរ Anh Binh Minh សាលាភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រនៅសាកលវិទ្យាល័យ Tra Vinh។
នៅទីកន្លែងទាំងនេះ ថ្នាក់ដឹកនាំខេត្ត Tra Vinh បានផ្ញើសារជូនពរឆ្នាំថ្មីដល់ព្រះសង្ឃ អ្នកមុខអ្នកការ និងបងប្អូនប្រជាជនខ្មែរ។ ថ្នាក់ដឹកនាំខេត្តសង្ឃឹមថា នាពេលខាងមុខ ព្រះសង្ឃ គណៈគ្រប់គ្រងវត្ត និងបងប្អូនជនរួមជាតិខ្មែរនឹងបន្តរួមសាមគ្គីគ្នា រួមកម្លាំងកាយចិត្ត ដើម្បីកសាងមាតុភូមិ Tra Vinh ឲ្យកាន់តែសម្បូរណ៍រុងរឿង ៕