ថ្នាក់ដឹកនាំខេត្តDakLakជួបប្រាស្រ័យជាមួយបណ្ដាក្រុមហ៊ុនអាជីវកម្ម
(VOVworld) - នាព្រឹកថ្ងៃទី២៧ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត Dak Lak ភាគ
កណ្ដាលវៀតណាម បានមានជំនួបប្រាស្រ័យជាមួយក្រុមហ៊ុនអាជីវកម្មនានាលើទីរួម
ខេត្តនេះ សំដៅផ្ទៀងស្ដាប់ និងស្វែងរកវិធានការដោះស្រាយការលំបាក់ បង្កលក្ខណៈ
សំរាប់សហគមន៏អាជីវកម្មអភិវឌ្ឍន៍។
|
កាហ្វេ ជាមុខទំនិញមួយដ៏សែនល្បីល្បាញរបស់ Dak Lak |
ថ្លែងមតិនៅជំនួបនេះ លោក Hoang Trong Hai ប្រធានគណៈកម្មាធិការប្រជាជនខេត្ត
Dak Lak បានឲ្យដឹងថា៖
“ដោយស្មារតីទទួលខុសត្រូវខ្ពស់ គណៈកម្មាធិការប្រជាជនខេត្ត នឹងផ្លាស់ប្តូរ ធ្វើឲ្យបាន
ច្បាស់លាស់ថែមទៀត នូវបណ្ដាយោបល់ សំណើរ និងរាល់ចម្ងល់របស់ក្រុមហ៊ុន
អាជីវកម្ម។ប្រការសំខាន់នេះ គឺធ្វើយ៉ាងម៉េច ដើម្បីដោះស្រាយការលំបាក់សំរាប់អង្គភាព
អាជីវកម្ម បង្កលក្ខណៈ ងាយស្រួលសំរាប់ការអភិវឌ្ឍន៍របស់ខេត្ត”៕