ថ្នាក់ដឹកនាំខេត្តក្រុងនានាទៅសាកសួរសុខទុក្ខ អំណរសាទរបណ្ដាស្ថាប័នសារព័ត៌មាន

ថ្នាក់ដឹកនាំខេត្តក្រុងនានាទៅសាកសួរសុខទុក្ខ អំណរសាទរបណ្ដាស្ថាប័នសារព័ត៌មាន - ảnh 1
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Le Thanh Hai សាកសួរសុខទុក្ខអ្នកកាសែតជើងចាស់ (រូបថត៖qdnd.vn)

(VOVworld) - នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ក្រុមថ្នាក់ដឹកនាំគណៈ
កម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនគណៈកម្មាធិ
ការរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោក Le Thanh Hai លេខាគណៈកម្មា
ធិការបក្សទីក្រុង បានអញ្ជើញទៅសាកសួរសុខទុក្ខនិងអំណរ សាទរបណ្ដាស្ថាប័ន
សារព័ត៌មាននិងអតីតថ្នាក់ដឹកនាំនៃស្ថាប័នសារព័ត៌មាននានាលើភូមិភាគទីក្រុង
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩០នៃទិវាសារព័ត៌ មានបដិវត្តន៍វៀតណាម
(ថ្ងៃទី២១ មិថុនា)។

នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Nguyen The
Thao បានអញ្ជើញទៅសាកសួរសុខទុក្ខនិងអំណរសាទរទីភ្នាក់ងារសារព័ត៌មាន
វៀតណាម (VNA)។នាថ្ងៃដដែល ក្រុមថ្នាក់ដឹកនាំខេត្ត Nghe An ភាគកណ្ដាល
វៀតណាម ក៏បាន អញ្ជើញទៅសាកសួរសុខទុក្ខនិងអំណរសាទរស្ថាប័ន VNA
ប្រចាំនៅខេត្ត Nghe An ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ