ថ្នាក់ដឹកនាំខេត្តស្វាយរៀងនិងខេត្តព្រៃវែង អញ្ជើញមកទស្សនានិងជូនពរបុណ្យតេតនៅខេត្ត Long An
(VOVWORLD) - ក្នុងបរិយាកាសអំណរបុណ្យចូលឆ្នាំប្រពៃ ណីវៀតណាម និទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០ នាថ្ងៃទី ១៤ ខែមករា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយតំណាងជាថ្នាក់ដឹកនាំមន្ទីរ សាខានានា ខេត្តស្វាយរៀងនិងខេត្តព្រៃវែង (នៃព្រះរាជាណាចក្រកម្ពុជា) បានអញ្ជើញ មកទស្សនានិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅខេត្ត Long An។
គណៈប្រតិភូកម្ពុជាអញ្ជើញមកជូនពរបុណ្យតេត ប្រពៃណីវៀតណាមនៅខេត្ត Long An |
ក្នុងជំនួបនេះ លោក ម៉ែន វិបុល និងលោក ជាសុមេធី មានបំណង ចង់ឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេស បណ្តាខេត្តជាប់ព្រំដែន កាន់តែបានរឹតបន្តឹងនិងរឹងមាំថែមទៀត។ ជាការឆ្លើយតប លោក Tran Van Can ប្រធានគណៈ កម្មាធិការប្រជាជន ខេត្ត Long An បានស្នើអោយខេត្តទាំងបី គឺខេត្តស្វាយរៀង ព្រៃវែងនិងខេត្ត Long An បន្តកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្មនិងសេវាកម្មនៅតាមតំបន់ព្រំដែន។ ជាពិសេស ពន្លឿនការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនដើម្បីរួមចំណែកកសាងនិងថែរក្សាព្រំដែនសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍៕