ថ្នាក់ដឹកនាំគណៈកម្មាធិការទទួលបន្ទុកតំបន់ណាមបូខាងលិចជួបសន្ទនាជាមួយគណៈប្រតិភូទីក្រុង Riverside

ថ្នាក់ដឹកនាំគណៈកម្មាធិការទទួលបន្ទុកតំបន់ណាមបូខាងលិចជួបសន្ទនាជាមួយគណៈប្រតិភូទីក្រុង Riverside  - ảnh 1
ថ្នាក់ដឹកនាំគណៈកម្មាធិការទទួលបន្ទុកតំបន់ណាមបូខាងលិចជួបសន្ទនាជាមួយគណៈប្រតិភូទីក្រុង Riverside

(VOV)_​នារសៀលថ្ងៃទី១៥វិច្ឆិកាំ នៅទីក្រុង Can Tho ( ភាគខាងត្បូង​វៀត​ណាម) 
ថ្នាក់ដឹកនាំ គណៈកម្មាធិការទទួលបន្ទុកតំបន់ណាមបូខាងលិច បានជួបសន្ទនាជា
មួយគណៈប្រតិភូថ្នាក់ដឹកនាំទីក្រុង​ Riverside (ប្រទេសអាមេរិក) ។ ​នៅទីនេះ លោក 
Le Hung Dung អនុប្រធានគណៈកម្មាធិការទទួល​បន្ទុកតំបន់​ណាមបូខាងលិច បាន
បង្ហាញគោលបំណងថា៖ នាពេលខាងមុខនេះ ទីក្រុង ​Riverside បន្តពង្រឹងនិងពង្រីក
ទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយ​ទីក្រុង Can Tho បង្កើនកិច្ចសហប្រតិ
បត្តិការជាមួយតំបន់វាលសណ្ដរទន្លេ Cuu Long ក្នុងវិស័យ៖ អប់រំ សុខាភិបាល ជលផល
…លៗ។ ទន្ទឹមនឹងនោះ ​លោកក៏​បាន​​ស្នើអោយអភិបាលទីក្រុង Riverside បង្កលក្ខណះ
ងាយស្រួល ដើម្បី​សហគ្រាស​នៃប្រទេសទាំងពីរបានជួបជុំគ្នា និងស្វែងរកឱកាសសហ
ប្រតិបត្តិការ ​វិនិយោគ ដើម្បីផលប្រយោជន៍របស់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ