ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យអាមេរិកអំពាវនាវគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
|
ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យអាមេរិកអំពាវនាវឲ្យសមាជិកសភាគាំទ្រ កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA) |
(VOVworld) – ក្នុងកាយវិការដែលត្រូវបានវាយតំលៃខ្ពស់ ថ្នាក់ដឹកនាំគណៈបក្សប្រជា
ធិបតេយ្យនៅសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi បានស្វាគមកិច្ចព្រម
ព្រៀងនុយក្លេអ៊ែរដែលក្រុម P5+1 (រួមមាន៖ អង់គ្លេស អាមេរិក បារាំង ចិននិងអាល្លឺម៉ង់)
ទើបនឹងចុះហត្ថលេខាជាមួយអ៊ីរ៉ង់ ព្រមទាំង អំពាវនាវឲ្យ សមាជិកសភាគាំទ្រឯកសារ
នេះ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន សមាជិក សភាជាន់ទាប លោកស្រី
Nancy Pelosi បានប្រកាសគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយ
ស្ងើចសរសើរការខំប្រឹងប្រែងដំណើរការចរចាររបស់រដ្ឋ អំណាច Barack Obama
ផងដែរ។ សេចក្តីប្រកាសរបស់ លោកស្រី Nancy Pelosi ត្រូវបានចាត់ទុកជាការ
លើកទឹកចិត្តធំចំពោះការខំប្រឹងប្រែងរបស់សេតវិមានសំដៅ បញ្ចុះបញ្ចូលរដ្ឋស
ភាអាមេរិកអនុម័តលើកិច្ចព្រមព្រៀងពោលខាងលើ ជាពិសេស ក្នុងកាលៈទេសៈ
សមាជិសភាគណៈបក្សសាធារណៈរដ្ឋអាមេរិកនិងសមាជិកគណៈ បក្សប្រជាធិប
តេយ្យមួយចំនួនប្រឆាំងជំទាស់៕