ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទៅសាក់សួរសុខទុក្ខនិងជូនពរជនរួមជាតិកាន់សាសនាកាតូលិកក្នុងឱកាសបុណ្យណូអែល២០១៥
|
ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទៅសាក់សួរសុខទុក្ខនិងជូនពរជនរួមជាតិកាន់សាសនាកាតូលិកក្នុងឱកាសបុណ្យណូអែល២០១៥ |
(VOV)_បន្ទាប់ពីទៅសាកសួរសុខទុក្ខ និងជូនពរគ្រឹសសាសនិក និងអ្នកមុខអ្នក
ការសាសនាកាតូលិក នៅខេត្ត Kon Tum ក្នុងឱកាសបុណ្យណូអែល ២០១៥ នារ
សៀលថ្ងៃទី២៣ ធ្នូ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក
Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរជនរួមជាតិកាន់
សាសនាកាតូលិក ខេត្ត Dak Lak ។ ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan
បានប្រសិទ្ធិពរជូនអ្នកមុខ អ្នកការ និងប្រជាជនកាន់សាសនាកាតូលិកខេត្ត Dak
Lak មានបុណ្យណូអែលមួយប្រកបដោយសុខសាន្តត្រាណ និងសុភមង្គល។
លោក Nguyen Thien Nhan ក៏បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់
ប្រជាជនកាន់សាសនាកាតូលិកខេត្ត Dak Lak ក្នុងការកសាងផែនមហាសាមគ្គី
ជាតិ ចលនាសង្គមសម្បុរសធម៌ ហើយមានគោលបំណងថា៖ ក្នុងរយៈពេលខាង
មុខនេះ គណៈកម្មាធិការសាមគ្គីជាតិសាសនាខេត្ត បន្តរួមជាមួយអ្នកមុខអ្នកការ
ណែនាំ លើកទឹកចិត្តប្រជាពលរដ្ឋកាន់សាសនាកាតូលិក អនុវត្តល្អគ្រប់ចលនាក
សាងជីវភាពរស់នៅវប្បធម៌នៅទីប្រជុំជន ការពារបរិស្ថាន និងរួមដៃគ្នាកសាង
ជនបទថ្មី រស់នៅល្អខាងផ្លូវលោក និងខាងផ្លូវធម៌ រួមចំណែកច្រើនថែមទៀតក្នុង
បុព្វហេតុកសាងប្រទេសជាតិ។
ក្នុងឱកាសបុណ្យណូអែល ២០១៥ ថ្នាក់ដឹកនាំខេត្ត Nam Dinh , ខេត្ត Binh Duongនិងខេត្ត Ben Tre ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរអ្នកមុខអ្នកការ និងសាសនិកនៅក្នុងខេត្តផងដែរ៕