ថ្នាក់ដឹកនាំចិន កូរ៉េខាងត្បូងនិងជប៉ុនជួបពិភាក្សាត្រីភាគី

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែធ្នូ នៅទីក្រុងឆេងទូ ប្រទេសចិន ថ្នាក់ដឹកនាំចិនកូរ៉េខាងត្បូងនិងជប៉ុនបានជួបពិភាក្សាគ្នាស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូត្រីភាគី លើវិស័យជាច្រើន។  
ថ្នាក់ដឹកនាំចិន កូរ៉េខាងត្បូងនិងជប៉ុនជួបពិភាក្សាត្រីភាគី - ảnh 1 ថ្នាក់ដឹកនាំចិន កូរ៉េខាងត្បូងនិងជប៉ុនជួបពិភាក្សាត្រីភាគី (រូបថត៖ Yonhap/ TTXVN)

នាយករដ្ឋមន្រ្តីចិនលោក li Keqiang  បានមានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំនេះ ប្រទេសទាំងបីនឹងពង្រឹងជំនឿទុកចិត្តលើផ្នែកនយោបាយ ធានាសុវត្ថិភាពស្ថិរភាព ក្នុងតំបន់និងសន្តិភាពពិភពលោក ដើម្បីរួមគ្នាទប់ទល់នឹងសម្ពាធអំពីសេដ្ឋកិច្ចពិភពលោកដែលកំពុងធ្លាក់ចុះ។ ការដែលភាគីទាំង៣ សហការជាមួយគ្នា នឹងផ្សាយចេញសញ្ញាវិជ្ជមានមួយនៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ហើយរាល់ជំលោះខាងនយោបាយកំពុងកើនឡើងផងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea In បានសង្កត់ធ្ងន់លើភាពចាំបាច់នៃ     “កិច្ចសហប្រតិបត្តិការប្រកបដោយភាពសុខដុមនីយកម្ម” រវាងប្រទេសមហាអំណាចទាំង៣នៅក្នុងតំបន់ ដោយសង្ឃឹមថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង៣ នឹងត្រូវបានពង្រឹងដើម្បីអភិវឌ្ឍឲ្យកាន់តែល្អរួមជាមួយគ្នាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ