ថ្នាក់ដឹកនាំចិន-កូរ៉េខាងត្បូងព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការ
(VOVworld)-ក្នុងជំនួបនៅខាងក្រៅសន្និសីទស្តីអំពីសន្តិសុខនុយក្លេអ៊ែរនៅហូឡង់
ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park
Geun-Hye បានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និង
ផ្លាស់ប្តូរទស្សនៈអំពីសភាពការណ៍នៅឧបទ្វីបកូរ៉េ។ លោក Xi Jinping បានសង្កត់
ធ្ងន់ថា ប្រជាជនចិននិងកូរ៉េខាងត្បូងនឹងបានទទួលផលប្រយោជន៍ ពីការបង្កើន
ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ។ រីឯខ្លួនវិញលោកស្រី
Park Geun-Hye បានគាំទ្រកិច្ចសហប្រតិបត្តិការប្រកបដោយជោគ ជ័យរវាងប្រ
ទេសទាំងពីរ និងអំពាវនាវថ្នាក់ដឹកនាំនៃភាគីទាំងពីរបង្កើនដំណើរ ទស្សនកិច្ច
ទ្វេភាគី កែលំអយន្តការជួបសន្ទនាយុទ្ធសាស្រ្តរវាងកូរ៉េខាងត្បូង និង ចិន រួមទាំងបញ្ចប់កិច្ចចរចារស្តីអំពីច កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីយ៉ាង
ឆាប់ៗ។
|
ថ្នាក់ដឹកនាំចិន-កូរ៉េខាងត្បូងព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការ(TTXVN) |
ចំពោះស្ថានភាពលើឧបទ្វីបកូរ៉េ លោក Xi Jinping បានសម្តែងក្តីសង្ឈឹម ថា កូរ៉េខាងត្បូងនិងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងទទួលបាន
ទស្សនវិស័យយូរអង្វែង សំដៅជម្រុញកិច្ចសហប្រតិបត្តិការ សម្រុះសម្រួល ក្នុងការខំប្រឹងប្រែងឯកភាពកូរ៉េទាំងពីរឡើងវិញ៕