ថ្នាក់ដឹកនាំចិននិងកូរ៉េខាងត្បូងជូបចរចានៅប៉េកាំង

(VOVworld)-ការជួបចរចាររវាងប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតី កូរ៉េខាងត្បូងលោកស្រី Park Geun Hye បានប្រព្រឹត្តទៅនាថ្ងៃទី២កញ្ញា មុននឹង ប្រារព្ធពិធីព្យុហយាត្រាមានទ្រង់ទ្រាយធំនាថ្ងៃទី៣កញ្ញា នៅក្រុងប៉េកាំង ដើម្បី
រំលឹកខួបលើកទី៧០ នៃទិវាបញ្ចប់សង្គ្រាមលោកលើកទី២។ នៅទីនេះ លោកស្រី
Park Geun Hye មានក្តីសង្ឃឹមថា  ការឈឺចាប់ដែលកូរ៉េខាងត្បូងនិងចិនត្រូវឆ្លង
កាត់ នឹងដាក់គ្រឹះស្ថានសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាធ្វើជាមូលដ្ឋាន បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការដោះស្រាយរាល់ការសាក ល្បងដែលបានដាក់ចេញ។ ក៏ក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំទាំងពីររូប បានពិភាគ្សា
លើបញ្ហារបស់កូរ៉េខាងជើងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ