ថ្នាកដឹកនាំចិននិងរុស្ស៊ីសន្យាសហប្រតិបត្តិការជាថ្មីម្តងទៀត

ថ្នាកដឹកនាំចិននិងរុស្ស៊ីសន្យាសហប្រតិបត្តិការជាថ្មីម្តងទៀត - ảnh 1
ថ្នាកដឹកនាំចិននិងរុស្ស៊ីសន្យាសហប្រតិបត្តិការជាថ្មីម្តងទៀត (Image: VNA)


(VOVworld) – នាថ្ងៃទី ១៥ វិច្ឆិកា ប្រធានរដ្ឋចិន លោក Xi Jinping និង
​ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបចរចារនៅខាងក្រៅ
សន្និសីទ កំពូល G-20 នៅទួរគី។ ក្នុងការចរចារ ថ្នាក់ដឹកនាំទាំងពីររូប
បានអះអាងជាថ្មីម្តង ទៀតនូវកិច្ចសន្យាបង្កើនកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ប្រធានរដ្ឋចិន លោក Xi Jinping
បានឲ្យដឹងថា៖ ចិនដាក់គោលដៅកសាង ខឿនសេដ្ឋកិច្ចពិភពលោក
ថ្មីរឹងមាំផ្សារភ្ជាប់និងសមាហរណកម្មមួយរួមជាមួយ ប្រទេសជាសមា
ជិកផ្សេងៗទៀតក្នុង G-20 ក្នុងពេលដែល ចិននឹងដើរតួនាទីធ្វើជា
ប្រធានប្តូរវេននៃអង្គការនេះនាឆ្នាំ ២០១៦ ខាងមុខ។ រីឯខ្លួនវិញ
ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin គាំទ្រចិនដើរតួនាទីសំខាន់
ថែមទៀតក្នុងការជំរុញ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ច
អន្តរជាតិក្នុងឋានៈប្រធាន G-20៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ