ថ្នាក់ដឹកនាំចិនបញ្ជាឲ្យប្រមូលកម្លាំងជួយសង្គ្រោះមនុស្សក្នុងការផ្ទុះនៅធានជីន

ថ្នាក់ដឹកនាំចិនបញ្ជាឲ្យប្រមូលកម្លាំងជួយសង្គ្រោះមនុស្សក្នុងការផ្ទុះនៅធានជីន - ảnh 1
រូបភាពនៃការផ្ទុុះនៅធានជីន (រូបភាព៖ ស៊ីនហួរ)


(VOVworld)-នាថ្ងៃទី១៣សីហា  ប្រធានរដ្ឋចិនលោក Xi Jinping​ និងនាយករដ្ឋ មន្ត្រី
Li Kequang បានបញ្ជាណែនាំឲ្យស្ថាប័នមានសមត្ថកិច្ចនានា ខិតខំប្រឹង ប្រែងអស់
ពីកម្លាំងកាយចិត្តដើម្បីជួយសង្គ្រោះជនរងរបួស និងកាត់បន្ថយការ ខូចខាតក្នុងការ
ផ្ទះឃ្លាំងទំនិញមួយនៅក្រុងកំពងផែធានជីន ភាគខាងជើងប្រ ទេសនេះនាយប់ថ្ងៃ
ទី១២សីហា។ តាមប្រភពព័ត៌មានថ្មីបំផុតឲ្យបានដឹងថា មានមនុស្ស​ចំនួន ១៧
នាក់ត្រូវស្លាប់ និងមនុស្ស៤រយនាក់ទៀតត្រូវរងរបួស ក្នុងនោះមនុស្សចំនួន ៣២​នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រដ្ឋាភិបាលចិនបានបញ្ចូនក្រុមការងារមួយ ដឹកនាំ
ដោយរដ្ឋមន្ត្រីនគបាល ទៅកាន់កន្លែងកើតហេតុ ដើម្បីបញ្ញាណែនាំកិច្ចការជួយ សង្គ្រោះនិងទប់ទល់ជាបន្ទាន់ នាយករដ្ឋមន្ត្រីចិនលោក Li Kequang បានសន្យាថា អនុវត្តការស៊ើបអង្កេតបំភ្លឺច្បាស់មូលហេតុនិងធានាលក្ខណៈតម្លាភាពព័ត៌មាន ចំពោះមុខសាធារណមតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ