ថ្នាក់ដឹកនាំចិនអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu

(VOVWORLD) - អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping , នាយករដ្ឋមន្រ្តី Li Keqiang, លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន(រដ្ឋសភា) និងលោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានផ្ញើកម្រងផ្កាមកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស Le Kha Phieu ផងដែរ។ 
ថ្នាក់ដឹកនាំចិនអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu - ảnh 1លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ អតីតអគ្គលេខាបក្ស Le Kha Phieu

នាព្រឹកថ្ងៃទី ១៤ ខែសីហា សមាជិកការិយាល័យនយោបាយនៃគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្ម ការកិច្ចការបរទេស មជ្ឈិមចិន លោក Yang Jiechi បានតាងនាមបក្សនិងរដ្ឋាភិបាលចិន បានអញ្ជើញមកកាន់ ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំង ដើម្បីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ និងសរសេរសៀវភៅមរណទុក្ខ ចំពោះ មរណភាពរបស់អតីតអគ្គលេខាបក្សលោក Le Kha Phieu។ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping , នាយករដ្ឋមន្រ្តី Li Keqiang, លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន(រដ្ឋសភា) និងលោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានផ្ញើកម្រងផ្កាមកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស Le Kha Phieu ផងដែរ។ ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai, លោក Li Zhanshu បានពាំនាំនូវការចូលរួមមរណទុក្ខនិងការសាកសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលបំផុតពីថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលចិនជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមនិងក្រុមគ្រួសារសពអតីតអគ្គលេខាបក្ស Le Kha Phieu ព្រមទាំងសម្តែងនូវជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងប្រែក្លាយជាការឈឺចាប់ទៅជាកម្លាំងពលំ ហើយបន្តទទួលបានសមិទ្ធិកាន់តែច្រើនថែមទៀត ក្នុងបុព្វហេតុកសាងសង្គមនិយមនៅវៀតណាម។

នៅថ្ងៃដដែលនោះ តំណាងថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នជាច្រើនរបស់ចិនបានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរលើសៀវភៅមរណទុក្ខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ