|
រយៈពេលមួយនាទីរំលឹកវិញ្ញាណក្ខ័ន្ទព្រះមហាក្សត្រថៃ Bhumibol Abdulyadej នៅសម័យប្រជុំរបស់មហាសន្និបាតអ.ស.ប នាថ្ងៃទី១៣ តុលា (រូបថត៖AFP/TTXVN) |
(VOVworld) - ថ្នាក់ដឹកនាំជាច្រើនលើពិភពលោកបានលើកសរសើរនូវការរួម
វិភាគទានរបស់ព្រះមហាក្សត្រព្រមទាំងផ្ញើរពាក្យរំលែកទុក្ខទៅវង្សានុវង្សថៃនិង
ប្រជាជននៃប្រទេសនេះអំពីការសោយទីវង្គតរបស់ព្រះមហាក្សត្រ Bhumibol
Abdulyadej។ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អះអាងថា ក្នុងអំឡុងច្រើន
ទសវត្សគ្រងរាជ្យនោះ ព្រះមហាក្សត្រទទួលបានការគោរពរាប់អានដ៏ស្មោះត្រង់ពី
ប្រជារាស្ត្រនិងកិត្យានុភាពខ្ពស់របស់ប្រទេសផ្សេងៗ។នាយករដ្ឋមន្រ្តីអង់គ្លេស
លោកស្រី Theresa May ចែករំលែកថា ព្រះមហាក្សត្របានបូជាអស់មួយជីវិត ដើម្បី
ដឹកនាំព្រះរាជាណាចក្រថៃ ហើយព្រះមហាក្សត្រនឹងត្រូវបាននឹករលឹកជារៀង
រហូត។ប្រធានរដ្ឋចិនលោក Xi Jinping បានលើកសរសើរនូវការរួមវិភាគទានរបស់
ព្រះមហាក្សត្រ Bhumibol Abdulyadej ចំពោះវឌ្ឍនភាពរបស់ថៃ ព្រមទាំងចាត់ទុក
ថា ទំនាក់ទំនងដ៏ល្អប្រសើររវាងបាំងកកនិងប៉េកាំងនាបច្ចុប្បន្នគឺ ដោយសារការ
ខំប្រឹងប្រែងរបស់ព្រះមហាក្សត្រ។ប្រធានសហភាពអឺរ៉ុបលោក Donald Tusk និង
អ្នកដឹកនាំគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker បាន លើកសរសើរគំរោង
ការណ៍អភិវឌ្ឍន៍កសិកម្មរបស់ព្រះមហាក្សត្រ Bhumibol Abdulyadej ដោយបាន
កែលំអរជីវភាពរស់នៅរបស់ប្រជាជនថៃរាប់លាននាក់។ប្រទេសមាជិកនានាក្នុង
សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ក៏បានសំដែង ការសោកស្ដាយ លើក
សរសើរការរួមវិភាគទានរបស់ព្រះមហាក្សត្រព្រមទាំង ផ្ញើរពាក្យរំលែកទុក្ខដ៏
ជ្រាលជ្រៅដល់វង្សានុវង្សនិងប្រជាជនថៃផងដែរ៕