ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមវេទិកាប្រជាជនវៀតណាម-ចិនលើកទី ៩

(VOVWORLD) -នាថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៧ នៅវិមានមិត្តភាពវៀតណាម-ចិនលោកស្រី Truong Thi Mai លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបាន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមវេទិកាប្រជាជនវៀតណាម-ចិន លើកទី IX ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០១៧។
ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមវេទិកាប្រជាជនវៀតណាម-ចិនលើកទី ៩ - ảnh 1 លោកស្រី Truong Thi Mai លេខាមជ្ឈឹមបក្ស
ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម

នាថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៧ នៅវិមានមិត្តភាពវៀតណាម-ចិនលោកស្រី Truong Thi Mai លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបាន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមវេទិកាប្រជាជនវៀតណាម-ចិន លើកទី IX ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០១៧។ នៅទីនេះ លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ចំពោះការដែលសម្ព័ន្ធសមាគមមិត្តភាពវៀតណាម និងសមាគមមិត្តភាពសន្ទនាប្រជាជនចិនបានរៀបចំវេទិកាប្រជាជនវៀតណាម-ចិនលើកទី ៩ ចំនឹងពេលដែលអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម បន្ទាប់ពីចូលរួមមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី ១៩។

ខ្លឹមសារនៃវេទិកានេះ បានលើកឡើងកាន់តែស៊ីជម្រៅអំពីបញ្ហាទាក់ទិនដល់ទំនាក់ទំនង វៀតណាម- ចិន នាពេលបច្ចុប្បន្ន ហើយរួមចំណែកពង្រឹងការយល់ដឹង និងជំនឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ