ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានចេញសេចក្តីថ្លែងការណ៍រួមដោយ​រួម​រំលែកទុក្ខចំពោះមរណភាពរបស់​លោក​អគ្គលេខាបក្ស Nguyen Phu Trong

(VOVWORLD) - នាថ្ងៃទី ២៤ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួម ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ។

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់អាស៊ានមានការសោកស្ដាយយ៉ាងខ្លាំង ដោយទទួលបានដំណឹងមរណភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong កាលពីថ្ងៃទី ១៩ ខែកក្កដា។ ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានបានផ្ញើសេចក្តីរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារ និងសាច់ញាតិរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong រដ្ឋាភិបាល និងប្រជាជនវៀតណាម។

ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានចេញសេចក្តីថ្លែងការណ៍រួមដោយ​រួម​រំលែកទុក្ខចំពោះមរណភាពរបស់​លោក​អគ្គលេខាបក្ស Nguyen Phu Trong - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ។ រូបថត៖  baochinhphu.vn

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា អាជីពជាអ្នកដឹកនាំ និងការលះបង់អស់មួយជីវិតរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong សម្រាប់ប្រជាជននិងប្រទេសវៀតណាមនឹងត្រូវបានចង់ចាំជានិច្ចកាល។ ការរួមវិភាគទានរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ នឹងក្លាយជាមរតកដែលមិនអាចកាត់ថ្លៃបាន និងយូរអង្វែង។

នៅថ្ងៃទី ២៤ ខែកក្កដា នៅក្នុងសន្និសីទនៃគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដែលជាសកម្មភាពដំបូងក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ និងសន្និសីទពាក់ព័ន្ធ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានបានចំណាយពេលមួយនាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធ លោកអគ្គលេខាបក្ស Nguyen Phu Trong  ជាមេដឹកនាំម្នាក់ដែលបានរួមវិភាគទានយ៉ាងសំខាន់ ចំពោះសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ