ថ្នាក់ដឹកនាំជប៉ុនថ្កោលទោសការសម្លាប់ចំណាប់ខ្មាំងរបស់ IS


ថ្នាក់ដឹកនាំជប៉ុនថ្កោលទោសការសម្លាប់ចំណាប់ខ្មាំងរបស់ IS  - ảnh 1
ថ្នាក់ដឹកនាំជប៉ុថ្កោលទោសការសម្លាប់ចំណាប់ខ្មាំងរបស់ IS (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ២៥ មករា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានថ្កោលទោសយ៉ាងខ្លាំងក្លាការសម្លាប់ចំណាប់ខ្មាំងមួយនាក់ក្នុងចំណោមចំណាប់ ខ្មាំងជាប្រជាពលរដ្ឋជប៉ុនចំនួន ២ នាក់របស់អង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យ
ប្រកាស” (IS)។ ថ្លែងមតិក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រីជា
បន្ទាន់ នាយករដ្ឋមន្ត្រី  Abe​ បានប្រកាសថា៖ ការសម្លាប់មនុស្សនេះគឺជា អំពើហឹង្សារ
ដ៏សាហាវព្រៃផ្សៃយនិងមិនអាចលើកលែងទោសបានឡើយព្រមទាំងស្នើរឲ្យ IS ដោះលែងចំណាប់ខ្មាំងជាជនជប៉ុនទី ២ ភា្លមមួយរំពិច។ លោក Abe បានអះអាងថា៖ ជប៉ុននឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងសន្តិភាពស្ថិរភាពអន្តរជាតិនិងមិនរាយថយ ចំពោះភេវរកម្មនិយមនៅឡើយ។ នាបច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនកំពុងធ្វើការស៊ើបអង្គេត ទៅលើរឿងហេតុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ